ខ្សែការពារអេស្ប៉ាញ Nacho Monreal បានឈានដល់ការបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយក្រុម Arsenal នៅក្របខ័ណ្ឌ English Premier League ជាផ្លូវការណ៏ហើយនេះបើយោងតាមការបញ្ជាក់របស់អ្នកកាសែត NBC លោក Gerry Stuart ។

ប្រភពខាងលើបានឱ្យដឹងថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានព្រមព្រៀងបញ្ចប់កិច្ចសន្យាតម្លៃ ៦៥.000 ផោនក្នុងមួយសប្តាហ៍ជាមួយក្រុមកាំភ្លើងធំក្រោយចំណាយពេល ៦ ឆ្នាំជាមួយក្លិបក្រោយផ្ទេរពីMalaga មកកីឡាដ្ឋាន Emirate Stadium កាលពីឆ្នាំ២០១៣។

ផ្ទុយទៅវិញArsenal កំពុងសំលឹងឃើញបេក្ខភាពកីឡាករ Kieran Tierneyរបស់ក្រុម Celtic ដើម្បី ជួយបង្កើនកំលាំងនៅតំបន់ការពាររបស់ក្លឹបបន្ថែមទៀតសម្រាប់គ្រូបង្វឹក Unai Emery ក្នុងការដេញថ្លៃលើកទី១នៅទឹកប្រាក់១៥ លានផោនដំបូងរបស់ពួកគេត្រូវបានច្រានចោល។ យោងគេហទំព័រThe Sun បានអោយដឹងថា Arsenal និង ដាក់សំណើរដេញថ្លៃម្តងទៀតនៅទឹកប្រាក់២៥លានផោន ហើយប្រសិនកិច្ចព្រមព្រៀងទទួលបានជោគជ័យ នោះក្លឹបនិងផ្តល់ប្រាក់រដូវកាលទី១ដល់Celtic ១០លានផោន និង រដូវកាលទី២ដប់លានផោនទៀត ហើយសម្រាប់ថវិកានៅសល់និងបង់ផ្តាច់នៅកំលុងពេលណាមួយនៅពេលកិច្ចសន្យារបស់ Tierney នៅមានសុពលភាពជាមួយក្លឹប។