Yaya Toure វ័យ៣៦ឆ្នាំបានចុះហត្ថលេខាជាមួយក្លឹបលីកលំដាប់ទី២របស់ចិនឈ្មោះ Qingdao Huanghai។អតីតខ្សែបម្រើកូតឌីវ័ររូបនេះមិនមានក្លឹបលេងចាប់តាំងពីគាត់បានចាកចេញពីក្រុម Olympiacos កាលពីខែធ្នូ២០១៨ បន្ទាប់ពីសម្រេចចិត្តព្យួរស្បែកជើងចង់ចូលនិវត្តន៏។ ប៉ុន្តែឥឡូវនេះToure បានបង្ហាញខ្លួនជាមួយនិងក្លឹបឯកសណ្ឋានពណ៌អាវដូចទៅនិងអតីតក្លឹបBarcelona ជាទីកន្លែងដែលគាត់បានឈ្នះជើងឯកLa Ligaបីដងមុនពេលផ្លាស់ទៅអង់គ្លេស ។

ក្រោយពី Toure ផ្លាស់មកអង់គ្លេសដើម្បីលេងឱ្យក្លឹប Manchester City ហើយបានក្លាយទៅជាកីឡាករសំខាន់ ជួយក្រុម ឈ្នះ Premier League ៣ដង FA Cup មួយដង និងពានរង្វាន់ League Cupបីដង។
ឪកាសចូលលេង និងតួនាទីរបស់គាត់ត្រូវបានកាត់បន្ថយនៅក្រោមការដឹកនាំរបស់លោក Pep Guardiola ឆ្នាំចុងក្រោយរបស់គាត់ជាមួយក្លិប ដោយសារតែបញ្ហាសុខភាពនិងរបួស។ គាត់បានចាកចេញនៅរដូវក្តៅនៃឆ្នាំ 2២០១៨ និងបានចូលបម្រើការងារនៅ Olympiacos ជាកន្លែងដែលគាត់ធ្លាប់លេងក្នុងឆ្នាំ ២០០៦ ប៉ុន្តែបានចំណាយពេលត្រឹមតែបីខែជាមួយក្លឹបថ្មីរូបគេបានចាកចេញទៅទៀត ។