ក្លឹប Atletico Madrid បានចុះហត្ថលេខាផ្ទេរយកកីឡាករវ័យក្មេងព័រទុយហ្គាល់ Joao Felix ក្នុងតម្លៃ ១២៦ លានអឺរ៉ូ (ស្មើនឹង ១១៣ លានផោន) ពីក្លិប Benfica ក្នុងកិច្ចសន្យារយៈពេល ៧ឆ្នាំ ។

Felix មានវ័យ១៩ឆ្នាំ បានបង្កើតកំណត់ត្រាជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី៥ក្នុងប្រវត្តិសាស្ត្របាល់ទាត់ បន្ទាប់ពី Neymar, Kylian Mbappe, Philippe Coutinho និង Ousmane Dembele ដែលបានផ្ទេរទៅកាន់ក្លឹបចុងក្រោយរបស់ពួកគេកន្លងមក។Felix ក៏ជាកីឡាករវ័យក្មេងដែលមានតំលៃថ្លៃជាងគេទី ២ក្នុងពិភពលោកផងដែរ ក្រោយពីក្រុមPSG ព្រមព្រៀងទិញផ្តាច់Kilyan Mbappeជាចិន្រ្តៃយ៏ ពីក្រុមMonaco នៅឆ្នាំ ២០១៨ ។

Felixបង្ហាញខ្លួនឈុតធំសម្រាប់ក្លឹបជាលើកដំបូង នៅក្នុងខែសីហានិងបានស៊ុតបញ្ចូលទីបាន ១៥ គ្រាប់កាលពី រដូវកាល២០១៨-២០១៩ និងបានជួយក្រុម Benfica លើកពានលីកកំពូលព័រទុយហ្គាល់។