ក្លឹបអធិរាជសReal Madrid បានធ្វើឱ្យមានការផ្តោតអារម្មណ៍ជាខ្លាំងលើផ្នែកជំនួញជាមួយក្រុមនៅក្របខ័ណ្ឌ Premier League ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។ ចាប់តាំងពីការលក់ខ្សែបម្រើOzilក្នុងតម្លៃ៤៥លានផោនទៅអោយក្រុម Arsenal កាលពី៦ ឆ្នាំមុន(២០១៣)។

សរុបមកក្រុមគ្រងតំណែងជើងឯកកំពូលទ្វីបអឺរ៉ុបច្រើនជាងគេមួយនេះរកចំណូលបានរហូតដល់ទៅ ២៧៥ លានអឺរ៉ូពីការលក់កំពូលកីឡាករឆ្នើមតែ ៥នាក់ទៅក្របខណ្ឌលីកកំពូលអង់គ្លេសមានដូចជាៈ១.Angel Di MariaទៅMan.United,២.Danilo,៣.Alvaro Morata ទៅChelsea និងចុងក្រោយគឺ ៥.Mateo KovacicទៅChelsea។

Real Madridតែងតែឈរក្នុងលំដាប់កំពូលសម្រាប់(Top៣)ក្រុមដែលមានប្រាក់ចំណូលច្រើនបំផុតទាំង នៅក្នុងបញ្ជីក្លឹបដែលមានប្រាក់ចំណូលច្រើនបំផុតក្នុងពិភពលោក។ ក្រៅពីមានវិសាលភាព ហិរញ្ញវត្ថុដ៏អស្ចារ្យក្លឹបមាន សមត្ថភាព និង ដឹងពីរបៀបលក់កីឡាករចំគោលដៅនិងបានច្បាស់លាស់ពីមួយឆ្នាំទៅមួយឆ្នាំ។