ឪពុករបស់ Neymar បានបដិសេធពត៌មានចុះផ្សាយ ដែលអះអាងថាគាត់កំពុងធ្វើដំណើរ ទៅកាន់ទីក្រុងបាសេឡូណាដើម្បីពិភាក្សាអំពីសំណើផ្លាស់ប្តូរកូនប្រុសរបស់ខ្លួនពី Paris Saint-Germain ហើយការចរចារវាងក្លឹបបានចាប់ផ្តើម ស្របពេលពត៌មាននៅប្រេស៊ីលក៏បានអះអាងបន្តថា Neymar Sr និងត្រូវ ធ្វើការចរចាជាមួយលោក Andre Cury ដែលជាទីប្រឹក្សាក្រុមBarcelona ។ រយៈពេលប៉ុន្មានខែចុងក្រោយនេះមានពត៌មានលើកឡើងផងដែរថា ក្លឹបម្ចាស់ជើងឯក LaLiga ទទួលបាននៅចំណាប់អារម្មណ៍ និង មាននូវពាក្យចចាមអារ៉ាមព្រមគ្នាលើកឡើងពីចេតនាចង់ចុះហត្ថលេខានាំយកអតីតកីឡាករ Neymar ត្រឡប់ទៅទឹកដី Camp Nou ក្រោយពីកីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានចំណាយពេលពីររដូវកាលនៅកីឡាដ្ឋានParc De Princes ។

ប៉ុន្តែវាហាក់ដូចជាមិនមែនការរំពឹងទុកនៃកិច្ចព្រមព្រៀងមួយដែលកំពុងដំណើរការទៅយ៉ាងរលូនោះទេ ។លោកNeymar Sr បានប្រាប់ទៅ Fox Sports Brazil ថា: ខ្ញុំមិនទៅ Barcelona ដើម្បីចរចាទេ។ខ្ញុំនៅប្រទេសប្រេស៊ីលនឹងបន្តនៅទីនេះហើយយើងនិងត្រលប់ទៅប៉ារីសជាមួយកូនប្រុសខ្ញុំវិញ ។

លោកNeyma Sr កាលពីកំលុងខែមេសាក៏ធ្លាប់បានអះអាងថាកូនប្រុសរបស់លោកគឺអតីតខ្សែប្រយុទ្ធ Santos Neymar JR មិនមានចំណាប់អារម្មណ៍ចាកចេញពី PSG ទេ និងបានប្រាប់ដល់អ្នកគាំទ្រ ឱ្យគេងលក់ស្រួលផងចុះ។យ៉ាងណាមិញParis Saint Germain បានគ្រងតំណែងជើងឯក Ligue ១រយៈពេល២ឆ្នាំជាប់គ្នាចុងក្រោយ ពោលគឺរយៈពេល១ខែបន្ទាប់ពីការអះអាងរបស់ឪពុកNeymar មុនពេលBarcelona ធ្លាក់ចេញពីការប្រកួតក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងហង្សក្រហម Liverpool ។