នាំយកខ្សែបម្រើ Tanguy Ndombele ពីក្លិប Lyon ក្នុងកិច្ចព្រមព្រៀង តម្លៃ ៦២,៨ លានផោន (៧០ លានអឺរ៉ូ) ។ Ndombele បានផ្ទេរពីក្រុមAmien មកចូលរួមជាមួយLyon នៅខែសីហាឆ្នាំ ២០១៧ ក្នុងលក្ខណ្ឌខ្ចីជើងមុនពេលផ្ទេរជាអចិន្រ្តៃយ៏១ឆ្នាំបន្ទាប់។ Ndombele មានប្រវត្តិស៊ុតបញ្ចូលទីបានចំនួន៤គ្រាប់និងAssist បានរហូតដល់ទៅ ១៦ ដង។

ការផ្ទេរយក Ndombele ដែលបានចុះកិច្ចសន្យារយៈពេល ៦ ឆ្នាំបានធ្វើអោយរូបគេក្លាយ ជាកីឡាករថ្លៃបំផុតរបស់ក្រុមមាន់ខ្នាយមាស Tottenham បន្ទាប់ពីក្លឹបបានបង្កើតកំណត់ត្រ ចំណាយប្រាក់ ៤២ លានផោនទិញ Davinson Sanchez មករួមក្រុមកាលពីឆ្នាំ២០១៧ ។ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះបានក្លាយជាសមាជិកទី ២ មុនពេល រដូវកាលក្របខណ្ឌPremier League ចាប់ផ្តើមបន្ទាប់ពីកាវិលត្រលប់របស់ ខ្សែបម្រើស្លាបវ័យក្មេង Jack Clarke ពីLeeds United វិញ។

មានក្រុមកំពូលនៅទ្វីបអ៊ឺរ៉ុបមួយចំនួនបានសម្តែង ចំណាប់អារម្មណ៍លើ Ndombele ប៉ុន្តែកីឡាករវ័យ ២២ ឆ្នាំរូបនេះបានសម្រេចចជ្រើសរើសផ្លាស់មកចូលរួមជាមួយក្រុមម្ចាស់ជើងឯករង Champions League ខណៈលោក Mauricio Pochettino កំពុងព្យាយាមពង្រឹងក្រុមដែលបញ្ចប់រដូវកាល២០១៨-២០១៩ ក្នុងលេខរៀងទី៤អោយប្រសើរឡើងបន្ថែមទៀតនៅរដូវកាលថ្មីនេះ។