Crystal Palace បានបដិសេធសំណើរ របស់ក្រុមកាំភ្លើងធំ Arsenal ដេញថ្លៃចំនួន៤០ លានផោនក្នុង ការចុះ ហត្ថលេខាជាមួយនឹងខ្សែបម្រើ-ប្រយុទ្ធស្លាប Wilfried Zaha និងត្រូវបានក្រុមរហស្សនាមស្ទាំងខៀវច្រាន ចោលសំណើរដេញថ្លៃជាលើកទី១នេះ។ កីឡាករអន្តរជាតិកូឌីវ័រ Zaha មានតំលៃរហូតដល់ទៅ ៨០ លានផោន ដូច្នេះហើយទើប Crystal Palace មិនសប្បាយចិត្តជាមួយការដាក់សំណើរនៅតម្លៃដែលមិនទាន់អាចទទួលយកបាននេះ។ Zaha ក៏បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំថ្មីជាមួយក្លឹបកាលពីរដូវកាលមុននិងក្លាយជាតួអង្គសំខាន់ជួយក្រុមបន្តលេងនៅPremier League ជាមួយប្រាក់ខែខ្ពស់បំផុតក្នុងក្រុម។

យ៉ាងណាមិញក្រុមគ្រូបង្វឹកលោកRoy Hodson រំពឹងថាយ៉ាងហោចណាស់ក្រុមនឹងទទួលបានតម្លៃខ្លួន ខ្ពស់ជាង ៥០ លានផោន ដូចទៅនិងអ្វីដែលManchester United បានផ្តល់ដល់ Aaron Wan-Bissaka ។
Wan-Bissaka កីឡាករខ្សែការពារស្តាំវ័យ២១ឆ្នាំ ឆ្នាំមានបទពិសោធន៏តិចតួចនៅក្នុងការប្រកួតលក្ខណៈ អន្តរជាតិប៉ុន្តែសម្រាប់សិស្សច្បងZaha កីឡាករវ័យ ២៦ ឆ្នាំរូបនេះមាន បទពិសោធន៏លើឆាកអន្តរជាតិច្រើនជាពិសេសគឺកំពុងមានភារកិច្ចជួយក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏African Nation Cup ២០១៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសអេហ្សីប។