ទីបំផុតAlisson Beckerបានទទួលអាវលេខស្លាកលេខ១ របស់ Liverpoolជាផ្លូវការណ៏ សម្រាប់ត្រៀមប្រកួតរដូវកាលថ្មីក្របខណ្ឌPremier League ២០១៩-២០២០ ដែលពីមុនគឺជាកម្មសិទិ្ធរបស់កីឡាករ Loris Karius ដែលធ្លាប់ពាក់អាវលេខមួយនេះកំលុងពេលរូបគេមានវត្តមាននៅAnfield។ប៉ុន្តែបច្ចុប្បន្ន បើទោះបីជារូបគេមិនទាន់ផ្ទេរចេញពីក្លឹបនិងកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយ Besiktas ប៉ុន្តែឥឡូវនេះវាគឺជាពេលសម្រាប់ Alisson ប្រើប្រាស់វាម្តងហើយ ។

Alisson អ្នកចាំទីប្រេស៊ីលដែលកំពុងបំពេញ កាតព្វកិច្ចអន្តរជាតិនៅឯការប្រកួតពានរង្វាន់Copa America ស្របពេលអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Karius អាចនិងបន្តលេងក្នុងលក្ខណ្ឌខ្ចីជើងរដូវកាលទី២បន្តទៀតជាមួយក្រុមBesiktas ដូច្នេះក្រុមLiverpool បានសម្រេចផ្តល់លេខអាវនេះដល់Alisson តែម្តងទៅ។
Karius បានធ្លាក់ទម្រង់លេងនៅក្នុងព្រឹត្តការណ៏ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Champions League រដូវកាល២០១៧-២០១៨ ជាមួយក្រុមReal Madrid។ក្រោយការមកដល់របស់Alisson មុនរដូវកាលថ្មី២០១៨-២០១៩ ពីក្លឹបRoma ហង្សក្រហមបានសម្រេចចិត្ត អោយKariusទៅក្លឹបBesiktas ខ្ចីជើងក្នុងរយៈពេលវែង។
សមាជិកហង្សក្រហមLiverpool ម្នាក់ទៀតគឺខ្សែបម្រើ Alex Oxlade-Chamberlain ក៏ត្រូវបានផ្តល់ឱ្យនូវលេខអាវថ្មីផងដែរបន្ទាប់ពី ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះនៅបន្តរង្គោះព្យាបាលរបួសជង្គង់។ អតីតកីឡាArsenal រូបនេះ នឹងត្រូវផ្លាស់ប្តូរ អាវពីលេខ២១ ទៅលេខ ១៥ ដោយយកលេខអាវចាស់របស់អតីតមិត្តរួមក្រុម Daniel Sturridge បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លិប ។