កីឡាការិនីខ្មែរអាមេរិក Samontha Stephenson បង្ហាញចំណាប់អារម្មណ៍ចង់នាំពូរបស់ខ្លួនដែលជាអ្នកប្រដាល់ល្បីក្នុងប្រទេសកម្ពុជា កែវ រំចង់ ទៅហ្វឹកហាត់និងប្រកួតលើទឹកដីសហរដ្ឋអាមេរិក។
កាលពីឆ្នាំមុន Samontha បានធ្វើដំណើរពីសហរដ្ឋអាមេរិកមកលេងប្រទេសកម្ពុជាជាមួយឪពុក។ ក្នុងនោះនាងបានមកជួបពូរបស់ខ្លួន កែវ រំចង់ និងកីឡាករល្បីមួយចំនួនរបស់កម្ពុជាដូចជា ឡុង សុភីនិងសេន ប៊ុនថេនជាដើម។ យ៉ាងណាមិញ កាលពីម្សិលមិញ Samontha បានសរសេរចំនួនដ៏វែងអន្លាយមួយលើបណ្ដាញសង្គមហ្វេស៊ុក បង្កប់អត្ថន័យចង់ជួយកែង រំចង់។
Samontha បានបញ្ចេញអារម្មណ៍របស់ខ្លួនថា ពូរបស់ខ្លួនកែវ រំចង់ ជាហេតុផលធ្វើឲ្យនាងចាប់ផ្ដើមហាត់និងវាយប្រដាល់។ ពេលនៅក្មេងនាងតែងតែសិក្សាពីការប្រកួតរបស់រំចង់ តាមរយៈ Youtube និងធ្វើតាម។
“ក្ដីស្រមៃធំរបស់ខ្ញុំគឺចង់រកវិធីនាំពូរបស់ខ្ញុំមកអាមេរិកដើម្បីហ្វឹកហាត់និងប្រកួត។ ឪពុករបស់ខ្ញុំបានព្យាយាមចង់នាំគាត់មកទីនេះ និងកំពុងព្យាយាមធ្វើអ្វីដែលគាត់អាចធ្វើបាន ប៉ុន្តែមិនដឹងពីជំហាននោះទេ។ វាពិតជាពិបាកក្នុងការមកអាមេរិក ប្រសសិនជាអ្នករស់នៅប្រទេសកម្ពុជា“៕
SAMONTHA ដែលជាក្មួយ កែវ រំចង់ មានក្ដីស្រមៃធំចង់នាំពូទៅប្រកួតនៅអាមេរិក
អត្ថបទទាក់ទង