ក្លិប Juventus កំពុងតែបង្ហាញជំនឿចិត្តនិងក្តីសង្ឃឹមថានឹងចុះហត្ថលេខានាំយកអតីតខ្សែបម្រើ Paul Pogba ពីក្រុមបិសាចក្រហម Manchester United មកវិញនៅរដូវកាលថ្មីនេះ។ទោះបីជាមានចេតនាបែបនេះយ៉ាងណាក្តី ម្ចាស់ជើងឯកSerieA ចាំបាច់ត្រូវបញ្ចេញកីឡាករមួយចំនួនដើម្បីមានថវិកាគ្រប់គ្រាន់សម្រាប់ដាក់សំណើរនាំយកម្ចាស់ជ័យលាភីWorld Cup ២០១៨រូបនេះមកកាន់ទឹកដីTurin សាជាថ្មី ។

កីឡាករ៥ នាក់អាចដែលក្លឹបអាចនិងធ្វើការសម្រេចចិត្តលក់ចេញមានដូចជាៈ Douglas Costa, Mario Mandzukic, Joao Cancelo, Juan Cuadrado និង Mattia Perin ។រដូវកាលចាស់កន្លងមកPogba មិនសប្បាយចិត្តជាមួយនឹងទម្រង់លេងព្រមទាំងវិធីសាស្រ្តដឹកនាំរបស់ក្រុម ព្រមទាំងជាមួយប្រិយមិត្តគាំទ្រនាកីឡាដ្ឋាន Old Trafford ហើយក៏មានចេតនាចង់វិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ។តែសម្រាប់ Man Unitedវិញបានបង្ហាញជំហររបស់ខ្លួនលើបញ្ហានេះយ៉ាងច្បាស់ថាក្រុមមិនចង់បានបង់កីឡាករឆ្នើមរបស់ខ្លួន ជាពិសេសអ្នកចាំទី David de Geaផងដែរ ។

ប៉ុន្តែយ៉ាងណាមិញMan United មិនជឿថា Juventus ហ៊ានចំណាយប្រាក់ប្រមាណ១៥០លានផោនដើម្បីនាំយករូបគេត្រលប់ទៅអ៊ីតាលីវិញ ស្របពេលកីឡាករអន្តរជាតិបារាំងរូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹបនៅរដូវកាលនេះដោយមាន ១៦ គ្រាប់នៅក្នុងការប្រកួតទាំងអស់។