ក្រុម Manchester United នៅតែចិញ្ចឹមចិត្តបង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែការពារជម្រើសជាតិអង់គ្លេសរបស់ក្លឹប Leicesterកីឡាករ Harry Maguire ទោះបីជាក្លឹបរហស្សនាមកញ្ជ្រោងខៀវ មិនមានចេតនាចង់លក់កីឡាកររូបនេះចេញយ៉ាងណាក៏ដោយ។

ក្រុមបិសាចក្រហមបានដកខ្លួនចេញពីការចរចារកាលពីរដូវក្តៅមុនក្រោយពីមិនត្រូវរ៉ូបគ្នាលើតម្លៃ ក្រោយពីកីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានក្លឹបដាក់តម្លៃលើលសពី៧០ លានផោន។

ទោះជាយ៉ាងណាលោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹប Man Utd ចង់ពង្រឹងតំបន់ការពារកណ្ដាលរបស់គាត់នៅរដូវក្តៅនេះហើយ Maguire នៅតែជាបេក្ខភាពនាំមុខដែលស្ថិតនៅលើរ៉ាដារបស់ក្លិបបន្តរហូតមក។

Maguiareខ្សែការពាររូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំកាលពីខែកញ្ញាឆ្នាំមុនហើយគ្រូបង្វឹក ថ្មីលោក Brendan Rodgers បានបញ្ជាក់យ៉ាងច្បាស់នៅចុងបញ្ចប់នៃរដូវកាល២០១៨-២០១៩នេះថាប្រសិនបើរូបគេ Maguire បន្តលេងនៅកីឡាដ្ឋានKing Power នោះសមត្ថភាពនិងការអភិវឌ្ឍទម្រង់លេងរបស់គេ កាន់តែមានប្រសិទ្ធិភាពនិង កាន់តែប្រសើរឡើងច្រើន។