Ramos និង Morata ប៉េណាំងទីម្នាក់មួយគ្រាប់ជួយអេស្បាញលត់ស៊ុយអ៊ែត៣:0
Sergio Ramos បានជួយឱ្យអេស្ប៉ាញ ទទួលជ័យជម្នះ យ៉ាងកក់ក្តៅ លើប្រទេសស៊ុយអែតក្នុងការប្រកួតជម្រុះសម្រាប់ Euro ២០២០ ។ ខ្សែការពារក្លឹប Real Madrid វ័យ ៣៣ ឆ្នាំបានបង្កើតកំណត់ ត្រារកបានគ្រាប់បាល់ចំនួន ២០ គ្រាប់ហើយក្រោយរកបានគ្រាប់បាល់កាត់សេចក្តីដោយបាល់ប៉េណាំងទីនៅនាទីទី៦៤ ក្រោយបង្ហាញខ្លួន១៦៥ដងអោយក្រុមជម្រើសជាតិ។

ក្រោយមកទៀតនៅនាទីទី៨៥ខ្សែប្រយុទ្ធAt.Madrid កីលាករ Alvaro Morata វ័យ ២៦ ឆ្នាំក៏បានរកគ្រាប់បាល់ មួយគ្រាប់បន្ថែមទៀតដោយបាល់ប៉េណាំងទី មុនពេលកីឡាករប្តូរជំនួស Mikel Oyarzabal វ័យ ២២ ឆ្នាំស៊ុតបញ្ចូលទីគ្រាប់ដំបូងអោយក្រុមជម្រើសជាតិ។បច្ចុប្បន្នអេស្ប៉ាញមាន ៥ ពិន្ទុនៅលើកំពូលតារាងនៃពូល F ។