ក្របខ័ណ្ឌ Premier League អង់គ្លេស បានក្លាយទៅជាលីកកំពូលពេញនិយមរបស់ពិភពលោកពិភពលោកជាច្រើនឆ្នាំមកហើយខណៈពេលដែលក្រុមនីមួយៗបានចំណាយប្រាក់ រាប់លានដុល្លា ដើម្បីវិនិយោគលើទីផ្សារទិញដូរកីឡាករដើម្បីនាំក្លឹប ទទួលជោគជ័យ។យ៉ាងណាមិញក្លឹបក៏បានចំណាយប្រាក់យ៉ាងច្រើន ដើម្បីទាក់ទាញកីឡាករមានទេពកោសល្យដ៏ល្អបំផុតពីជុំវិញពិភពលោកដើម្បីជួយពួកគេសម្រេចគោលដៅ ព្រមទាំងធ្វើឱ្យក្លឹបក្លាយជាលីកដែលមានការប្រកួតប្រជែងបំផុតនិងល្អបំផុតនៅក្នុងពិភពលោក។

ប៉ុន្តែការចំណាយច្រើនមិនមែនចេះតែសមប្រកបនិងតែងតែទទួលបានជោគជ័យសម្រាប់ក្លឹបទេ។សូមក្រឡេកមើល កីឡាករឆ្នើម ៥ នាក់ដែលមិនអាចបង្ហាញទម្រង់លេងបានល្អតាមការរំពឹងទុករបស់ក្រុម នាពេលកន្លងមកនិងបានជាប់ចំណាត់ថ្នាក់ជាការចុះហត្ថលេខាដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រPremier Leagueក្នុងរូបភាពផ្ទេរមកជាអចិន្រ្តៃយ៏ និង ខ្ចីជើង។

១.Angel Di Maria

ខ្សែបម្រើស្លាបអាហ្សង់ទីនរូបនេះបានផ្ទេរមកកីឡាដ្ឋានOld Traffordនៅរដូវកាល ២០១៤-២០១៥ ក្នុងតម្លៃ ៥៩,៧ លានផោនជាមួយក្តី រំពឹងទុកថាDimaria នឹងជួយកែលម្អក្រុមបានប្រសើរក្រោយពីSir Alex Ferguson ចូលនិវត្តន៏ ។ជាមួយការចូលលេងដោយពាក់អាវលេខ៧ដ៏ល្បីល្បាញរបស់ក្លិបដែលពីមុនត្រូវបាន Ronaldo និង Beckham ពាក់នោះ Di Maria បានជាប់ជាកីឡាករឆ្នើមប្រចាំខែកញ្ញា២០១៤។ប៉ុន្តែខែបន្ទាប់គឺ តុលា ទម្រង់លេងរបស់Di Maria បាន ធ្លាក់ចុះ។ក្នុងខែវិច្ឆិការូបគេបានរងរបួសនិងអូសបន្លាយរហូតដល់ខែមករា ។ នៅទីបញ្ចប់គាត់បានរកគ្រាប់បាល់បានត្រឹមតែ ៣ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៧ ប្រកួតឱ្យក្លិប។ ទីបំផុតDi Maria បានចាកចេញទៅកាន់ក្លឹបPSG រហូតមកដល់ពេលសព្វថ្ងៃនេះ។

២.Radamel Falcao

ក្នុងឆ្នាំ ២០១៤Falcao ខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ល្អបំផុតនៃជំនាន់នោះគាត់ត្រូវបាន Manchester United ខ្ចីជើងពីMonaco ជាមួយនឹងជម្រើសដើម្បីទិញជាអចិន្ត្រៃយ៏។ប៉ុន្តែដូចជាមិត្តរួមក្រុមរបស់គាត់ Di Maria Falcao មិនអាចបំពេញតាមការរំពឹងទុករបស់ក្រុមនិងបញ្ចប់រដូវកាលចូលលេងបានត្រឹមតែ ៤ គ្រាប់ក្នុង ២៦ ប្រកួតទីបំផុតបិសាចក្រហមបានបដិសេធមិនអនុវត្តជម្រើសដើម្បីទិញFalcaoជាអចិន្ត្រៃនោះទេ។
ជាថ្មីម្តងទៀតFalcao ត្រូវបានលោក Jose Mourinho ខ្ចីជើងជាថ្មីម្តងទៀតពីក្លិប Monaco នៅរដូវកាល២០១៥-២០១៦។ នៅតែមិនបានបង្ហាញទម្រង់លេងតាមដែលការចង់បាន ហើយដោយសារតែលទ្ធផលមិនល្អលោក Jose ត្រូវបានគេបណ្តេញចេញនៅក្នុងខែធ្នូហើយលោក Guus Hiddink ត្រូវបានតែងតាំងជាអ្នកចាត់ការ។ រីឯFalcaoបានរបួសសាច់ដុំធ្ងន់ធ្ងរ ហើយបានបង្ហាញខ្លួនត្រឹមតែ ១០ ប្រកួត ប៉ុណ្ណោះទីបំផុតរូបគេ បានវិលត្រឡប់មក Monaco វិញនៅរដូវកាលបន្ទាប់ ។

៣.Andy Carroll

ខ្សែប្រយុទ្ធដែលមានកម្ពស់ខ្ពស់ Carroll ត្រូវបានហង្សក្រហមLiverpoolចុះហត្ថលេខានាំយករូបគេមកក្នុងតម្លៃ ៣៥លានផោនដើម្បីជំនួសតំណែងកីឡាករ Fernando Torres ។ ក្នុងរដូវកាល ២០១០-២០១១ ប៉ុន្តែត្រូវរងចាំបង្ហាញខ្លួនដល់ខែមីនាឆ្នាំ ២០១១ ដោយសារតែរបួសរបស់គាត់ជាមួយ Newcastle ។បង្ហាញខ្លួនជាលើកដំបូងសម្រាប់ Liverpool ជាមួយManchester United ជាមួយលទ្ធផលជ័យជំនះ៣-១ ។ទីបំផុតCarroll រកបានតែ៦ គ្រាប់ប៉ុណ្ណោះសម្រាប់ក្លឹបក្នុងការបង្ហាញខ្លួន ៤៤ លើកនៅលីកកំពូល និង១១គ្រាប់គ្រប់ក្របខណ្ឌប្រកួតមុនពេលត្រូវបាន West Ham ខ្ចីជើងនៅរដូវកាល ២០១២-២០១៣ និងទិញជាអចិន្រ្តៃយ៏។

៤.Alexis Sanchez

Man United បានប្រជែងឈ្នះ Manchester City ដើម្បីចុះហត្ថលេខានាំយក Sanchez ពីក្រុម Arsenal មកទឹកដីOld Traffordកាលពីខែមករាឆ្នាំ ២០១៨ ។ប៉ុន្តែអ្វីៗមិនបានដំណើរការយ៉ាងរលូននោះទេពោលគឺរូបគេបានធ្លាក់ទម្រង់លេងជាបន្តបន្ទាប់ ។ ក្នុងនាមជាកីឡាករដែលមានប្រាក់បៀរវត្សខ្ពស់បំផុត Sanchezធ្លាប់ត្រូវបានក្រុមរំពឹងថានឹងបន្ថែមកំលាំង គាំទ្រដល់ខ្សែប្រយុទ្ធ។ ទីបំផុតខ្សែបម្រើអន្តរជាតិឈីលីរូបនេះត្រូវបានដាក់អោយចូលលេងក្នុងនាមជាកីឡាករបម្រុងតាំងពី អតីតគ្រូបង្វឹក Mourinho និងលោក Solskjaer ។ បង្ហាញខ្លួន៣២លើក Sanchezរកបានតែ៣គ្រាប់ប៉ុណ្ណោះ។

៥.Ali dia

Dia មិនមែនជាកីឡាករបាល់ទាត់អាជីពពេញលក្ខណៈទេហើយត្រូវបានគេជឿជាក់ថាគាត់បានបោកបញ្ឆោតគ្រូបង្វឹកក្រុម Southampton លោក Graeme Souness អោយនាំយករូបគេមករួមក្រុមនៅឆ្នាំ១៩៩៦។លោកSouness បានពណ៌នាថា វីរបុរសបាល់ទាត់លោក George Weah បានខលទូរស័ព្ទមកលោកហើយប្រាប់ថា Dia គឺជាបងប្អូនជីដូនមួយដែលធ្លាប់លេងនៅក្លឹប Paris Saint-Germain និងបានបង្ហាញខ្លួនច្រើនដងតំណាងអោយប្រទេសសេណេហ្គាល់។ ផ្ទុយទៅវិញគាត់ជានិស្សិតសាកលវិទ្យាល័យម្នាក់ប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃក្រោយត្រូវបានចុះហត្ថលេខា Dia បានចូលលេងអោយ Southampton ជាមួយនិង Leeds United ដោយប្តូរចូលជំនួសកីឡាករ Le Tissier នៅនាទីទី ៣២ និងត្រូវបានដកចេញនៅនាទីទី ៨៥ក្នុងការបង្ហាញខ្លួនដំបូងរបស់គាត់។ មិនយូរប៉ុន្មានក្រោយមកគាត់ត្រូវបានបញ្ចប់កិច្ចសន្យា ដោយក្លឹប។ ហើយDia បានបន្តការដើររកក្លឹបដោយមិនមានគោលដៅហើយក្រោយមកបានបោះបង់ការអាជីពនេះទាំងស្រុង។