Jordan Pickford គឺជាវីរបុរសបាល់ទាត់របស់អង់គ្លេសជាថ្មីម្តងទៀត ខណៈដែលពួកគេបានផ្តួលស្វីស នៅក្នុងការស៊ុតបាល់កាត់សេចក្តីប៉េណាល់ទីដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងការប្រកួតដណ្តើមពានរង្វាន់ Uefa Nations League ។

បន្ទាប់ពីបញ្ចប់ការប្រកួត៩០នាទី និង ថែមម៉ោង១៥នាទី២ដងមិនមានក្រុមណាស៊ុតបញ្ចូលទីគ្នាសោះរួចមក Pickford អ្នកចាំទីរបស់ក្រុម Everton បានចូលរួមស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រព្រមទាំងរួមចំណែកជួយ សង្គ្រោះគ្រាប់បាល់១គ្រាប់ចុងក្រោយពីការស៊ុតរបស់កីឡាករ Josip Drmic ខណៈPickford ដូចដែលគាត់បានធ្វើនៅក្នុងការប្រកួត World Cup វគ្គ១៦ក្រុមចុង ក្រោយជាមួយកូឡុំប៊ីក្នុងទីក្រុងម៉ូស្គូកាលពីWorld Cup ២០១៨ ឆ្នាំមុន ដោយបញ្ចប់ក្នុងលទ្ធផល អង់គ្លេស៦ :៥ ស្វីស។

ការទទួលជ័យជម្នះរបស់ក្រុមតោកំណាចអង់គ្លេសបានផ្ដល់ឱ្យពួកគេនូវភាពធូរស្រាលចិត្តដល់អ្នកគាំទ្រ បន្ទាប់ពីបរាជ័យ ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេជាមួយ ហូឡង់។កីឡាករអង់គ្លេសដែលរកបានគ្រាប់បាល់សម្រាប់ការស៊ុត១១ម៉ែត្រកាត់សេចក្តិមានដូចជាៈHarry Maguire, Ross Barkley, Jadon Sancho, Sterling, Pickford និង Eric Dier ។រីឯក្រុមជម្រើសជាតិស្វីសគឺមានកីឡាករ Steven Zuber, Granit Xhaka, Akanji, Kevin Mbabu និង Fabian Schar ។