Van Dijkនិយាយអ្វីខ្លះមុនជំនួបជាមួយ Cristiano Ronaldo នៅវគ្គផ្តាច់ព្រ័ត្រNation League
មុនជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ UEFA Nations League នៅថ្ងៃអាទិត្យទី ៩ ខែមិថុនាខ្សែការពារកណ្តាល Virgil Van Dijk បានបង្ហាញថាក្រុមហូឡង់របស់ខ្លួននិងប្រឈមជាមួយកីឡាករឆ្នើមគឺCristiano Ronaldo របស់ព័រទុយហ្គាល់ដែលអាចនិយាយបានថារូបគេនិងក្រុមនិងត្រូវប្រឈមនិងការវាយលុកដ៏ខ្លាំងក្លាពីកំពូលស៊ូភើស្តារបស់ក្រុមJuventusរូបនោះ ។
ក្រុមរហស្សនាមបិសាចទឹកក្រូច ហូឡង់ត្រូវការពេលវេលាបន្ថែមដើម្បីកក់កន្លែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះបន្ទាប់ពីទទួលជ័យជម្នះ ៣-១ ជាមួយអង់គ្លេស។ខណៈនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Ronaldo ធ្វើបានយ៉ាងល្អក្រោយស៊ុតបញ្ចូលទីបីគ្រាប់ ទម្លាក់ស្វីសចេញ ពីការប្រកួត និយាយពីជ័យជម្នះនៅលើទឹកដីអង់គ្លេស។

Van Dijkខ្សែការពារក្រុមហង្សក្រហមLiverpool ដែលទើបតែរួមចំណែកជួយក្រុមលើកពានChampion League ជាលើកទី៦ ក្នុង ប្រវត្តិសាស្រ្ត បានប្រាប់អោយដឹងបន្តថាៈ ខ្ញុំកំពុងទន្ទឹងរង់ចាំលេងវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប២០១៦យើងនឹងផ្តល់អ្វី គ្រប់យ៉ាង ដែល យើងក៏មិនព្រមចុះចាញហើយអាចនិយាយបានថាយើងនិងផ្តល់ដល់អ្នកគាំទ្រនៅ ក្តីសង្ឃឹមដើម្បី ទទួលបានលទ្ធផលល្អនៅចុងបញ្ចប់ជាមួយមានមោទនភាព។