លោក Jamie Redknapp បានបង្ហាញពីការកោតសរសើរខ្លួន ដល់កីឡាករ Frenkie de Jong និងបានអះអាងព្រម ទាំងយល់ឃើញថាខ្សែបម្រើដ៏ល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ។ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស វ័យ ៤៥ ឆ្នាំនិងជាអ្នកវិភាគកីឡាករប្រចាំទូរទស្សន៏ Sky Sportst បានបញ្ចេញមតិយល់ឃើញដូច្នេះក្រោយឃើញDe Jong ចូល លេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអោយក្រុមហូឡង់ផ្តួលអង់គ្លេសកាលពីយប់មិញ។

Redknapp បន្តថាៈ សម្រាប់ខ្ញុំគាត់គឺជាខ្សែបម្រើដ៏ល្អបំផុត គាត់ដូចជា Luka Modrićគាត់ធ្វើឱ្យមនុស្សគ្រប់គ្នាព្រមទាំង ខ្ញុំជាអ្នកគាំទ្រម្នាក់យល់ពីសមត្ថភាពលេងបាល់របស់យុវជនរូបនេះប៉ុន្តែនេះជាការយល់ឃើញរបស់ខ្ញុំតែម្នាក់អែង តើអ្នកទាំងអស់គ្នា យល់ឃើញដូចខ្ញុំដែរទេ ។ស្រដៀងគ្នាទៅនឹងអតីតកីឡាករក្រុមហង្សក្រហម Liverpool វីរបុរសក្រុមជម្រើសជាតិ អ៊ីតាលី Andrea Pirlo ក៏បាននិយាយកាលពីសប្តាហ៍មុនថា De Jong គឺជាខ្សែបម្រើកណ្តាលដ៏ល្អបំផុតនៅក្នុងពិភពលោក។អតីតខ្សែបម្រើស្លាបAC.Milan និង Juventus បានពន្យល់ថា នៅពេលនេះសម្រាប់ខ្ញុំ Frenkie de Jong គឺល្អបំផុត។ គាត់មានបុគ្គលិកលក្ខណៈបច្ចេកទេសនិងអ្វីៗគ្រប់យ៉ាងដើម្បីលេងនៅក្នុងទីតាំងនេះ។
ខ្សែបម្រើវ័យ ២២ ឆ្នាំរបស់ហូឡង់រូបនេះបានស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ក្រុម Ajax កាលពីរដូវកាលមុនដោយបានឈ្នះងពានរង្វាន់ Eredivisie និង KNVB Cup ។ De Jong នឹងត្រូវបង្ហាញខ្លួនលេងនៅក្របខណ្ឌ La Liga នៅរដូវកាលក្រោយបន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្លិប Barcelona កាលពីខែមករា។