Neymar នឹងត្រូវអវត្តមានក្នុងការប្រកួត Copa America ឆ្នាំ ២០១៩ នៅលើទឹកដីខ្លួនឯងក្រោយពីតារាឆ្នើមរូបនេះរងរបួសបាក់កជើងរបស់គេនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិខណៈប្រេស៊ីលផ្តួលកាតា ២-0 កាលពីថ្ងៃទី៥មិថុនា ២០១៩ម្សិលមិញនេះ។

ខ្សែប្រយុទ្ធក្លឹប Paris St-Germain វ័យ ២៧ឆ្នាំដែលត្រូវបានដកហូតតំណែងប្រធានក្រុមប្រេស៊ីលកាលពីខែឧសភាត្រូវបានដើរចេញពីការប្រកួត ក្រោយពីចូលលេងបានរយៈពេល ១៧ នាទី។Richarlison របស់ក្រុម Everton បានធ្វើឱ្យក្រុមម្ចាស់ផ្ទះនាំមុខមុន ១៦ នាទីហើយខ្សែប្រយុទ្ធរបស់ក្លឹប Manchester City Gabriel Jesus បានបន្ថែមគ្រាប់ទី២ នៅរយៈពេល៨នាទីក្រោយមក ។

ការប្រកួតកីឡាបាល់ទាត់ Copa America ដែលមានប្រទេសចំនួន ១២ ក្រុមនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី ១៤ ខែមិថុនា។ គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល Tite ដែលកាលពីថ្ងៃចន្ទបានពិពណ៌នាថាខ្សែប្រយុទ្ធរូបនេះជាកម្លាំងមិនមិនអាចមានអ្នកជំនួសបាននៅក្នុងក្រុមដំបូងឡើយហើយរូបលោកជឿថារងរបួសនេះនឹងមិនធ្ងន់ធ្ងរឡើយ។

Neymar ក្រោយផ្លាស់ពីក្លិប BarcelonaមកPSG សម្រាប់កំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូកាលពីខែសីហាឆ្នាំ ២០១៧និង ធ្លាប់ខកខានចូលប្រកួត ៣ ខែនៅចន្លោះខែមករានិងខែមេសាឆ្នាំ២០១៩នេះបន្ទាប់ពីរងរបួសនៅជើងខាងស្តាំរបស់គាត់បន្ទាប់ពីការវះកាត់ដែលបណ្តាលឱ្យរងរបួសដូចគ្នាកាលពីឆ្នាំ ២០១៨ប៉ុន្តែបាន វិលត្រលប់ទាន់ពេលដើម្បីចូលរួមកការប្រកួត World Cup២០១៨កន្លងមក ។