Diego Maradona បានបង្ហាញអារម្មណ៏ពិតពីចេតនាចង់មកដឹកនាំក្រុមបិសាចក្រហម Manchester United បើសិនជាក្លឹបអស់ការអត់ធ្មត់ជាមួយ Ole Gunnar Solskjaer មានន័យថារូបលោកប្តេជ្ញាជួយក្រុមម្ចាស់ជើងឯក១៣សម័យអោយឈ្នះពាននិងល្បីល្បាញឡើងវិញ។Maradona បច្ចុប្បន្ន កំពុងដឹកនាំក្លិបDorados ក្នុងក្របខណ្ឌលីកទី ២ របស់ម៉ិក ស៊ិកជឿជាក់ថាគាត់អាចបង្វឹកនិងដឹកនាំក្រុមអោយឈ្នះពានរង្វាន់ផ្សេងៗឡើងវិញបានប្រសិនរូបគាត់មានឪកាសចូល មក ដឹកនាំ នៅទឹកដី Old Trafford ។

Maradona នៅក្នុងបទសម្ភាសន៏ជាមួយគេហទំព័រ FourFourTwo ថា គាត់និងធ្វើការកសាងទម្រង់លេងរបស់ក្រុមឡើងវិញប៉ុន្តែលក្ខណ្ឌមួយគឺធ្វើឡើងដោយមិនមានវត្តមានខ្សែបម្រើ Paul Pogba ខណៈដែលរូបលោកយល់ឃើញថាម្ចាស់ជ័យលាភីWorld Cup ២០១រូបនេះ មិនបានបំពេញ កាតព្វកិច្ចគ្រប់គ្រាន់ អោយក្រុមនោះទេនាពេលកន្លងមក។

បុរសមានរហស្សនាមខ្លាកន្តឿដែលបានជួយអាហ្សង់ទីនលើកពានWorld Cup កាលពីឆ្នាំ១៩៨៦ បន្តថាៈប្រសិនManchester United ត្រូវការគ្រូបង្វឹកម្នាក់ខ្ញុំជាបុរសម្នាក់អាចនិងទទួលភារកិច្ចរ៉ាប់រងការងារនេះ ។ ខ្ញុំដឹងថាពួកគេបានលក់អាវឯកសណ្ឋានក្លឹបទៅបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកប៉ុន្តែពួកគេត្រូវការឈ្នះពានរង្វាន់ផងដែរ។ ខ្ញុំអាចធ្វើវាបានសម្រាប់ពួកគេ។

Pogba អនាគតរបស់គេតែជួបរឿងមិនច្បាស់នៅរដូវក្តៅនេះខណៈក្លិប Real Madrid មានចំណាប់អារម្មណ៏ចង់បានខ្សែបម្រើរូបនេះខណៈអតីតក្លឹប Juventus ក៏ត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពរបស់កីឡាករបារាំងនៅ Old Trafford ផងដែរ។Maradona មានបទពិសោធន៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនចន្លោះឆ្នាំ ២០០៨-២០១០ អាចនិងប្រឈមកិច្ចការលំបាកមួយចំនួនពិសេសគឺអ្នកគាំទ្រតែម្តង។