លោក Jurgen Klopp បដិសេធចំណាប់អារម្មន៏ក្នុងការចូលកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្លិប Bayern Munich នៅក្របខណ្ឌBundesligaរដូវកាលថ្មីនោះទេ។គ្រូបង្វឹកក្រុមហង្សក្រហម Liverpool ទើបតែដឹកនាំក្រុមលើកពាន Champions League នៅយប់ថ្ងៃសៅរ៍សប្តាហ៏មុនក្រោយផ្តួលTottenham២-០ដើម្បីឈ្នះពានរង្វាន់នេះជាលើកទី៦នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។
ក្រោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់រួចមក វីរបុរសក្រុមBayern Munich លោក Franz Beckenbauer បានចេញមកបញ្ជាក់ជាសាធារណៈយ៉ាងច្បាស់ថាគាត់ចង់ឱ្យ លោកKlopp មកដឹកនាំក្រុមយក្សម្ចាស់ជើងឯកBundesligaអាល្លឺម៉ង់នារដូវកាលថ្មី ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថាមិត្តរួមជាតិរបស់គាត់គឺជាអ្នកគ្រប់គ្រងដ៏ល្អបំផុតរបស់ពិភពលោកហើយគាត់មិនចង់បានអ្វីក្រៅពីរូបគាត់មកកាន់ កីឡាដ្ឋានAllianzArenaនៅថ្ងៃណាមួយ។

អតីតគ្រូបង្វឹក Dormund លោកKlopp ដែលមានកុងត្រាជាមួយ Liverpool នឹងផុតកំណត់នៅឆ្នាំ ២០២២បានបញ្ជាក់យ៉ាងច្បាស់បន្តថាគាត់នឹងមិនផ្លាស់ទៅលេងនៅAllianzArenaក្នុងពេលឆាប់ៗនេះឡើយ។លោកKlopp បានប្រាប់កាសែតអាល្លឺម៉ង់ BILD បន្តថា ខ្ញុំចូលចិត្តFranzហើយគាត់ចូលចិត្តខ្ញុំ។ប៉ុន្តែខ្ញុំមានកុងត្រារយៈពេលយូរនៅLiverpool។ទោះបីជាយ៉ាងណាក៏ដោយទាំងក្រុម Bayern និង Borussia Dortmund មានគ្រូបង្វឹកល្អ ៗ ហើយអ្វីដែលអាចកើតមានឡើងរយៈពេលប្រាំរឹប្រាំមួយឆ្នាំខាងមុខយើងទាំងអស់មិនអាចដឹងទេ។

សម្រាប់កីឡាករLiverpool ក្រោយជួយក្រុមឈ្នះពានកំពូលទ្វីបអឺរ៉ុបខ្សែប្រយុទ្ធ Mohamed Salah, Sadio Mane និង Virgil van Dijk កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីក្លិប Real Madrid និង Barcelona ។ប៉ុន្តែ Klopp មិនមានការភ័យខ្លាចចំពោះពួកគេទេដែលចាកចេញពី Liverpool ដោយឆ្លើយតបវិញថា :ខ្ញុំយល់ថាកីឡាករយើងកំពុងលេងជាមួយក្លឹបដ៏អស្ចារ្យមួយដែលពួកគេកំពុងលេងដូច្នេះខ្ញុំមិនព្រួយបារម្ភពីរឿងនេះទេ។