ក្លឹប PSG កំពុងដាក់គោលដៅនាំយកកីឡាករ Cristiano Ronaldo របស់ក្លឹប Juventus ដើម្បីជំនួសតំណែង Neymar ឬ Kylian Mbappe ប្រសិនបើពួកគេចាកចេញពីក្លិបនៅរដូវក្តៅ។យោងគេហទំព័រ Diario Gol បានរាយការណ៍ថាភ្នាក់ងាររបស់កីឡាករ Ronaldo លោក Jorge Mendes បានទទួលការផ្តល់ជូនចំនួន ៥០ លានផោនក្នុងមួយឆ្នាំខណៈ ក្លឹបមានមូលដ្ឋាននៅទីក្រុងប៉ារីសក៏បានត្រៀមបង់ប្រាក់ ចំនួន ១៤០ លានអឺរ៉ូទៅឱ្យ Juventus ផងដែរ។

យោងប្រភពគួរអោយទុកចិត្តនេះបានបង្ហាញថា Ronaldo ចាប់អារម្មណ៏ នៅក្នុងការផ្លាស់ប្តូរព្រោះវានឹងមានន័យថាផ្តល់ដល់រូបគេនៅឱកាសមួយទៀតដើម្បីប្រកួតប្រជែងសម្រាប់ក្របខ័ណ្ឌ Champions League នៅក្នុងក្រុមដែលរងភាពបរាជ័យពានរង្វាន់កំពូលទ្វីបអ៊ឺរ៉ុបនេះក្រោមថ្វីជើងRonaldoនាពេលកន្លងមកនោះ។

ហើយវាក៏ជា ឱកាសសម្រាប់រូបគេឈ្នះពានរង្វាន់លីកកំពូលក្នុងប្រទេសមួយផ្សេងទៀតក្រៅពីជោគជ័យនៅលីកអង់គ្លេស អ៊ីតាលីនិង អេស្បាញនាពេលកន្លងមក ព្រមទាំងឈោងយកឪកាសដើម្បីប្រកួតប្រជែងក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Ligue 1 ផងដែរ។ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរនេះអាចកើតមានឡើងដរាបណា Kylian Mbappe ឬ Neymar និងត្រូវផ្លាស់ ចេញពីក្លិបនៅរដូវក្តៅនេះខណៈ Real Madrid បានបង្ហាញការចាប់អារម្មណ៍លើពួកគេទាំងពីរ។

Ronaldo វ័យ ៣៤ ឆ្នាំបានឈ្នះពានរង្វាន់សម្រាប់អ្នកលេងដ៏ល្អបំផុតនៅក្នុងក្របខ័ណ្ឌ Serie A និងជួយ Juventus ឈ្នះពានលីកកំពូលអ៊ីតាលី៨រដូវកាលជាប់ៗគ្នា របស់ពួកគេនៅរដូវកាលនេះ។ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី២៨ គ្រាប់និង ចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី១៣គ្រាប់ ក្នុង ៤៣ ប្រកួត។