Kane ផ្តោតលើការជួយក្រុមអង់គ្លេស ពេលប៉ះ ហូឡង់ ថ្ងៃព្រហស្បតិ៍នេះ

ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស Harry Kane បានបញ្ជាក់ថា វានឹងគ្មានការខ្វះនូវការផ្តោតអារម្មណ៍ដោយសារតែការរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុម Tottenham ក្រោមស្នាដៃក្រុម Liverpool ឡើយ នៅពេលដែលកីឡាករមកពីក្រុមទាំង២ រួមគ្នាជាកម្លាំងក្នុងការតព្វកិច្ចអន្តរជាតិ នៅសប្តាហ៍នេះ។ Kane បានវិលវូលប្រកួតវិញ ក្រោយពីអវត្តមានអស់រយៈពេល២ខែ ក្រោយពីបានចូលលេងក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ក្នុងទីក្រុងម៉ាឌ្រីដ ប៉ុន្តែ រូបគេហាក់បានបង្ហាញពីភាពរឹងមាំក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ក្នុងពេលក្រុម Spurs បានទទួលបរាជ័យ។ ខ្សែបម្រើ Dele Alli, Danny Rose និង Eric Dier ក៏បានចូលលេងសម្រាប់ក្រុមរបស់លោក Mauricio Pochettino ផងដែរ ស្របពេលដែលកីឡាករ៣នាក់របស់ក្រុម Liverpool ដែលរួមមាន Jordan Henderson, Trent Alexander-Arnold និង Joe Gomez សុទ្ធសឹងត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមមានកីឡាករទាំង២៣នាក់របស់លោក Gareth Southgate។ Kane បានឲ្យដឹងថា៖ «អ្នកមិនត្រូវទៅកាន់មនុស្សអំពីការចាកចេញពីកីឡាបាល់ទាត់កម្រិតក្លិបឡើយ។ គ្រប់គ្នាធ្វើទៅតាមធម្មតា ហើយខ្ញុំគិតថា យើងបានលេងជាមួយគ្នាក្នុងកម្រិតក្លិប និងក្នុងក្រុមយុវជនរបស់អង់គ្លេស ហេតុនេះ យើងសុទ្ធសឹងជាមិត្តល្អ»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «មិនថា អ្នកលេងនៅ Spurs ឬ Manchester City ឬក្រុម Liverpool ក៏ដោយ យើងបានស្គាល់គ្នាអស់រយៈពេលជាយូរមកហើយដែលនាំឲ្យយើងក្លាយជាមិត្ត។ នៅពេលដែលអ្នកមកទីនេះ អ្នកនឹងសម្លឹងឆ្ពោះទៅការជួបគ្នា និងជួបមិត្តភ័ក្តិល្អៗ»។ ក្រុមជម្រើសជាតិអង់គ្លេស មានឱកាសក្នុងការឈ្នះពានជាលើកទី១របស់ខ្លួន បើគិតចាប់តាំងពីឆ្នាំ១៩៦៦ ក្នុងយុទ្ធនាការ Nations League នៅពេលដែលពួកគេជួបជាមួយនឹងក្រុមជម្រើសជាតិហូឡង់ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃព្រហស្បតិ៍៕
ប្រភពព័ត៌មាន៖ Channel News Asia