អ្នកប្រដាល់មិនចេះថយ កែវ រំចង់ ហ្វឹកហាត់ត្រៀមស្វាគមន៍បរទេសនៅសង្វៀនប្រដាល់ឯកភ្នំ ឯខេត្តបាត់ដំបងលើកនេះកន្លះខែ។ រំចង់ បានឲ្យដឹងថា សម្រាប់ការឡើងសង្វៀនថ្ងៃអាទិត្យសប្ដាហ៍នេះ គឺត្រៀមខ្លួនរយៈពេលកន្លះខែ ដើម្បីទប់ទល់ជាមួយអ្នកប្រដាល់ Diego Beneduzzi របស់ប្រទេសប្រេស៊ីលរូបនេះ។ អ្នកប្រដាល់មកពីខេត្តបាត់ដំបង ខាងលើនេះ លើកឡើងពីសមត្ថភាពរបស់ Diego ថាគេជាកីឡាករជើងខ្លាំងម្នាក់។ គេល្អកណ្ដាប់ដៃ ប៉ុន្តែ រំចង់ បានហ្វឹកហាត់ក៏ដូចជារកស្នៀតដើម្បីតតាំងជាមួយជើងខ្លាំងរបស់ប្រេស៊ីល រូបនេះរួចហើយដែរ។
អ្នកលេងគុនខ្មែរចិត្តសឿងរូបនេះ បើទោះជាដៃគូខ្លាំងយ៉ាងណាក៏ដោយ រូបគេនឹងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព ចាញ់ឬឈ្នះដឹងតែល្អមើល។ Diego ប្រសិនជាឈ្នះខ្លួន ក៏ឈ្នះមិនស្រួលដែរ។ រំចង់ ក៏សូមអភ័យទោសដល់អ្នកគាំទ្រផងដែរ ដែលការប្រកួតនៅ ឯកភ្នំ នេះមិនមានផ្សាយផ្ទាល់ ឬឡាយជូនប្រិយមិត្តទស្សនា ប៉ុន្តែអាចរង់ចាំមើលវីដេអូ ដែលម្ចាស់កម្មវិធីកាត់រួចបង្ហោះលើផេកផ្លូវការបាន។
រំលឹកដែរថា កីឡាករ កែវ រំចង់ របស់កម្ពុជានឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករប្រេស៊ីល Diego Beneduzzi នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ២០១៩ នេះហើយនៅសង្វៀនឯកភ្នំ។ អ្នកខេត្តបាត់ដំបង អាចទិញសំបុត្រចូលទស្សនាផ្ទាល់នៅទីនោះបាន។ នេះជាលើកទី២ហើយ ដែលកីឡាករ កែវ រំចង់ បង្ហាញខ្លួននៅសង្វៀនឯកភ្នំ នេះ៕
កែវ រំចង់ ត្រៀមខ្លួនកន្លះខែ សម្រាប់ជួបប្រេស៊ីលនៅសង្វៀនឯកភ្នំថ្ងៃអាទិត្យនេះ
អត្ថបទទាក់ទង