មានកីឡាករបាល់ទាត់មួយចំនួននៅលីកកំពូលអឺរ៉ុបបានចំណាយពេលជាមួយក្លឹបថ្មីនិងទទួលបានជោគជ័យយ៉ាងច្រើនប៉ុន្តែទីបំផុតពួកគេបានវិលត្រលប់ទៅក្លឹបចាស់នោះវិញ។ខាងក្រោមនេះគឺជាកីឡាករ ដែលបានសម្រេចចិត្តវិលត្រលប់ទៅកាន់ក្លឹបចាស់របស់ពួកគេវិញៈ

១.Mat Hummel

ខ្សែការពារអាល្លឺម៉ង់ Mats Hummels បានចាកចេញពីBayern Munichត្រលប់ទៅ Borussia Dortmund វិញ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Dortmund ពីក្លឹប Bayern Munich ក្នុងឆ្នាំ ២០១៦ និងបានបង្ហាញខ្លួន ៣០៩ ជាមួយការបង្ហាញខ្លួន៣រដូវកាលនៅAllianz Arena ។

២.Mario Gotze

Hummels មិនមែនជាកីឡាករដំបូងទេដែលវិលត្រលប់ទៅកាន់ក្លឹប Dortmund ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ បន្ទាប់ពីមិត្តរួមក្រុម Mario Gotze វីរបុរសដែលបានជួយក្រុមជម្រើសជាតិអាឡឺម៉ង់ទទួលជ័យជំនះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៤ លើក្រុមអាហ្សង់ទីនបានសម្រេចចិត្តវិលត្រលប់ទៅក្លឹបDormund វិញក្រោយមានបញ្ហាសុខភាពនិងរកបាន៧គ្រាប់និងAssist៧ដង ។

៣.Diego Costa

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញដែលមានដើមកំណើតប្រេស៊ីលDiego Costa បានសម្រេចវិលត្រលប់ទៅ Atletico ដែលជាកន្លែងដែលគាត់បានចំណាយពេល ៤ ឆ្នាំនៅកីឡាដ្ឋានWanda Metropolitano មុនពេលចូលរួមជាមួយក្រុមតោខៀវ Chelsea នៅឆ្នាំ ២០១៤។

ក្រោយវិលត្រលប់ទៅអេស្បាញវិញនៅចន្លោះរដូវកាល២០១៧-២០១៨ ខ្សែប្រយុទ្ធរូបនេះរកបាន៧គ្រាប់និងបានរួមចំណែកជួយក្រុមលើកពាន Europa League ផងដែរ។ប៉ុន្តែសម្រាប់រដូវកាលចាស់២០១៨-២០១៩ Costa បានធ្លាក់ទម្រង់លេង និងខ្សត់គ្រាប់បាល់បញ្ចូលទីខណៈដែលរយៈពេលខែចុងក្រោយនៃរដូវកាលនេះរូបគេរងបម្រាម៨ប្រកួតក្រោយពីត្រូវលោកអាជ្ញាកណ្តាល Gil Manzanoផ្តល់កាតក្រហមពិន័យ ។

៤.Wayne Rooney

Rooney បានចាកចេញពីEverton នៅឆ្នាំ២០០៤ និងចំណាយពេលរហូត១៣រដូវកាលនៅកីឡាដ្ឋានOld Trafford ប៉ុន្តែនៅឆ្នាំ២០១៧ក្រោយពីមិនជាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោកJose Mourinho អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានសម្រេចចិត្តវិលទៅក្លឹបចាស់Everton នៅខែកក្កដាឆ្នាំ ២០១៧ ។បច្ចុប្បន្នRooney កំពុងមានវត្តមានលេងអោយក្រុម នៅលីកកំពូលអាមេរិកMajor League Soccer ជាមួយDC United ក្រោយចំណាយពេល១ឆ្នាំនៅកីឡាដ្ឋានGoodison Park ខណៈពេលបច្ចុប្បន្ននេះរូបគេរកបាន២១ គ្រាប់នៅក្នុងការប្រកួតលីកចំនួន ៣៨លើកនៅទឹកដីសហរដ្ឋអាមេរិក ។

៥.Paul Pogba

Man United បានបំបែកកំណត់ត្រាថ្លៃបំផុតសម្រាប់ក្លឹបដើម្បីនាំយក Pogba ត្រឡប់ ទៅកាន់ទឹកដី Old Trafford វិញ។PogbaបានចាកចេញពីMan.Unitedនិងចំណាយពេល៤ឆ្នាំជាមួយ Juventus ជាកន្លែងដែលកីឡាករអន្តរជាតិបារាំងរូបនេះបានឈ្នះពាន ៨ផ្សេងគ្នា ជាមួយក្លឹបនៅទីក្រុង Turin រួមបញ្ចូលពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន ៤ក្នុងនោះផងដែរ។

៦.Carlos Tevez

ទីបំផុតTevez បានចាកចេញពីJuventus ហើយវិលត្រលប់ទៅកាន់ក្លិបយក្សអាហ្សង់ទីនBoca Juniorវិញនៅ ក្នុងឆ្នាំ ២០១៥ ពោលគឺ ១១ ឆ្នាំបន្ទាប់ពីចាកចេញពីក្លឹបយុវជនថ្នាល។ ខ្សែប្រយុទ្ធរូបនេះធ្លាប់បានចំណាយពេលលេងអោយWest Ham United មុនពេលផ្លាស់ទៅ Manchester United, Manchester City និង Juventus និងរកបានគ្រាប់បាល់២០គ្រាប់នៅSerieA។

ជាថ្មីម្តងទៀតTevez បានចំណាយពេល១២ខែចាកចេញពីBoca Junior ដើម្បីផ្លាស់ទៅក្លឹបនៅលីកកំពូលចិនជាមួយក្រុម Shanghai Shenhua ប៉ុន្តែមិនទទួលបានជោគជ័យរូបគេក៏វិលត្រលប់មកក្លឹបដើមគឺBoca Junior វិញនៅឆ្នាំ២០១៨។

៧.Thiery Henry

Thiery Henryបានវិលត្រលប់មកក្លឹបចាស់Arsenal វិញនៅឆ្នាំ២០១២ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល២ខែ បន្ទាប់ពីចាកចេញពីក្លឹបនៅឆ្នាំ២០០៧ និងបានចំណាយពេល៥ឆ្នាំលេងនៅកីឡាដ្ឋានCamp Nou នៅលីក កំពូលLa Ligaអេស្បាញ ។ទីបំផុតអតីតខ្សែប្រយុទ្ធអន្តរជាតិបារាំងររូបនេះបានសម្រេចចិត្តបញ្ចប់អាជីព ជាមួយ ក្លឹបNew York Red Bull នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៤។