ក្លិបបិសាចក្រហម Manchester United បានចុះហត្ថលេខាជាផ្លូវការណ៏នាំយកលើខ្សែការពារស្តាំ Aaron Wan-Bissaka ពីក្រុម Crystal Palace ក្នុងតម្លៃ 50 លានផោន។

Bissaka កីឡាករអន្តរជាតិអង់គ្លេសវ័យ ២១ ឆ្នាំរូបនេះដែលបានបង្ហាញខ្លួនឈុតធំជាលើកដំបូងសម្រាប់ក្រុម Palaceកាលពីឆ្នាំមុនបានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ ឆ្នាំនិងទទួលបានប្រាក់ពលកម្ម ៨0.000 ផោនក្នុងមួយសប្តាហ៍ផ្ទុយពីតម្លៃខ្លួនដែលរូបគេទទួលបានជាមួយក្លឹបCrystal Palace នៅកីឡាដ្ឋានSelhurst Park ត្រឹមតែ១០,០០០ផោនពោលគឺមានប្រាក់បៀវត្សទាបបំផុតនៅក្នុងក្រុមជម្រើសដំបូង ។

Wan-Bissaka ក្លាយជាកីឡាករទី ៥ បន្ទាប់ពី Paul Pogba, Romelu Lukaku, Angel di Maria និង Fred និងជាសមាជិកទី២ដែលក្រុមMan.Unitedទិញបានបន្ទាប់ពី Daniel Jamesពីក្រុមក្ងានស Swansea ខណៈកីឡាករសញ្ជាតិវេលវេលស៍វ័យ ២១ ឆ្នាំមានតម្លៃខ្លួនត្រឹមតែ១៥ លានផោនប៉ុណ្ណោះ។