ជម្រើសជាតិអាហ្សង់ទីនបានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ដោយត្រូវ ជួបជាមួយក្រុមម្ចាស់ផ្ទះប្រេស៊ីលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយផ្តួល Venezuela ២-០ ។

ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City Sergio Agueroបានរួមចំណែកក្នុងការរកបានគ្រាប់បាល់ទាំងពីរគ្រាប់របស់ក្រុមលោកScolani រកបានដោយកីឡាករ Lautaro Martinez និង Giovani Lo Celso ខណៈអាហ្សង់ទីនសម្លឹងឪកាសទៅវគ្គផ្តាច់ព្រ័ត្រលើកទី ៣ របស់ពួកគេ។

ការប្រកួតមួយក្រុមទៀត ប្រេស៊ីលបានបន្ទាប់ពីទទួលលទ្ធផល០:0ក្រោយបញ្ចប់ការប្រកួត អាជ្ញាកណ្តាលបានសម្រេចផ្តល់បាល់កាត់សេចក្តី ខណៈប្រេស៊ីលផ្តួលក្នុងលទ្ធផល៤:៣។ក្រុមទាំងពីរអាហ្សង់ទីន និងប្រេស៊ីលនិងត្រូវជួបប្រកួតគ្នានៅថ្ងៃពុធនាកីឡាដ្ឋានMIneirao ដើម្បីរកក្រុមមួយទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ជាអកុសលអាហ្សង់ទីនពួកគេមានប្រវត្តិបានរងបរាជ័យ២ដងនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាំងទីជាមួយឈីលី និង បរាជ័យនៅវគ្គផ្តាច់ព្រ័ត្រដល់ទៅបួនដងក្នុងការប្រកួតសរុប ៥លើកចុងក្រោយ ។
Link: https://www.bbc.com/sport/football/48775050