ការប្រកួតពានរង្វាន់ Copa America នៅឆ្នាំ២០២០នឹងត្រូវបានរៀបចំធ្វើរួមគ្នារវាងម្ចាស់ផ្ទះអាហ្សង់ទីនខណៈ សហព័ន្ធកីឡាបាល់ទាត់កូឡុំប៊ីបានបញ្ជាក់ថាប្រទេសកូឡុំប៊ីនិងរៀបចំការប្រកួវគ្គផ្តាច់ព្រ័ត្រ នៅក្នុងប្រទេសរបស់ខ្លួនជាលើកទី២។

កូឡុំប៊ីធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតCopa America នេះម្តងរួចមកហើយកាលពីឆ្នាំ ២០០១ហើយពួកគេបានគ្រងជើងឯក ជាលើកដំបូងក្រោយផ្តួលម៉ិកស៊ិក ១-០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ក្រុមកូឡុំប៊ីបាលហាលអាវ ទៅហើយ ក្រោយពីចាញ់ក្រុមការពារតំណែងជើងឯកឈីលីក្នុងលទ្ធផលកាត់សេចក្តីដោយបាល់ប៉េណាំងទី ៤:៥ ខណៈអ៊ុយរូហ្គាយនិងប៉េរូត្រូវមានកម្មវិធីប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីជួបឈីលីនៅថ្ងៃទី៣០ មិថុនា ២០១៩ស្អែកនេះ។