Barcelona បានចុះហត្ថលេខានាំយកអ្នកចាំទីប្រេស៊ីល Neto ពីក្រុម Valencia ក្នុងតម្លៃខ្លួន ២៦ លានអឺរ៉ូ (ស្មើនឹង ២៣,៣ លានផោន)ជាមួយកិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ ២៩ ឆ្នាំនៅក្លឹប Barcelona មានសុពលភាពរហូតដល់ចុងបញ្ចប់រដូវកាល ២០២២-២០២៣ ជាមួយតម្លៃទិញផ្តាច់កុងត្រា២០០ អឺរ៉ូ (ស្មើនិង ១៧៩លានផោន) ។Neto បានចូលរួមជាមួយម្ចាស់ជើងឯក La Liga ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំដើម្បីជំនួសអវត្តមានរបស់ Jasper Cillessen ដែលបានផ្លាស់ទៅ Valencia ក្នុងតម្លៃ ៣៥ លានអឺរ៉ូកាលពីថ្ងៃពុធ។

Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិបថា វត្តមានរបស់Neto គឺជារឿងដ៏ល្អសម្រាប់យើង។អំណោយផលកម្ពស់របស់គាត់ជិត ២ ម៉ែត្ររួមផ្សំជាមួយងភាពរហ័សរហួនធ្វើឱ្យ Neto ក្លាយជាអ្នកចាំទីដែលធ្វើអោយខ្សែប្រយុទ្ធពិបាកនិងស៊ុតបញ្ចូលទី ។

បង្ហាញខ្លួនបាន ៤៧ ដងសម្រាប់ Valencia នៅគ្រប់ ការប្រកួតទាំងអស់កាលពីរដូវកាលមុនNeto ធ្វើបានCleansheet(មិនអោយគូប្រកួតស៊ុតបញ្ចូលទីបានរហូតដល់១០ដង) នៅ La Liga និងជួយValenciaឈ្នះពានCopa Del Rey ព្រមទាំង បញ្ចប់ចំណាត់ថ្នាក់ទី ៤ ដើម្បីមានសិទ្ធិលេងនៅក្របខ័ណ្ឌ Champions League រដូវកាលថ្មី។