ខ្សែប្រយុទ្ធឆ្នើម Edinson Cavani បានជួយឱ្យអ៊ុយរូហ្គាយទទួលជ័យ ជម្នះលើក្រុមឈីលីដើម្បីឈរនៅកំពូល តារាងក្របខណ្ឌ Copa America ពូល C កាលពីថ្ងៃអង្គារទី២៥មិថុនា២០១៩ ។ដូច្នេះក្រុមអ៊ុយរូហ្គាយបាន ឈានទៅវគ្គ១/៤ ផ្តាច់ព្រ័ត្រដោយត្រូវជួយជាមួយប៉េរូនៅថ្ងៃអាទិត្យបន្តទៀត។ ការប្រកួតរវាងអ៊ុយរូហ្គាយនិងក្រុមការពារតំណែងជើងឯកCopa America គឺជាជំនួបលើកដំបូងរបស់ពួកគេគិតចាប់តាំងពី ឆ្នាំ ២០១៥មក។

ខ្សែប្រយុទ្ធPSG រូបនេះបានរកគ្រាប់បាល់ជ័យជំនះនៅនាទីទី៨២ដោយការតែតបញ្ចូលទីក្រោយពីមិត្តរួមជាតិ Jonathan Rodriguez លើបាល់ចូលអោយរូបគេក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ។

សម្រាប់ឈីលីនៅជុំបន្ទាប់នឹងត្រូវជួបប្រកួតជាមួយកូឡុំប៊ីនៅថ្ងៃសៅរ៏នេះ ខណៈដែលក្រុមរបស់លោកCarlos Queirosជាក្រុមតែមួយគត់ បានឈ្នះការប្រកួតទាំងបីលើករបស់ពួកគេសម្រាប់ព្រឹត្តការណ៏Copa America ២០១៩ ។រីឯការប្រកួតមួយគូទៀតរវាងអេក្វាឌ័រទទួលបានលទ្ធផលស្មើ១-១ជាមួយក្រុមជប៉ុនដូច្នេះពួគគេទាំងពីរមិនមានក្រុមណាមួយបានឈានដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រនោះទេ។