ទីក្រុងម៉ាឌ្រីតរាជធានីរបស់ប្រទេសអេស្បាញមានក្លឹបបាល់ទាត់កំពូលពីរដែលកំពុងមានវត្តមាននៅក្របខណ្ឌលីកកំពូលអេស្បាញLa Liga ដ៏ល្បីល្បាញបំផុតក្នុងពិភពលោកគឺAt.Madrid មានកីឡាដ្ឋានឈ្មោះថាWanda Metropolitano ស្របពេលគូប្រជែងនិងជាក្លឹបរួមទី ក្រុងគឺក្លឹបអធិរាជសReal Madridមានកីឡាដ្ឋានដ៏ធំអស្ចារ្យមានឈ្មោះថាSantiago Bernabeu ។
មានកីឡាករមួយចំនួនដែលបានឆ្លងកាត់ការបណ្តុះបណ្តាលនិងលេងអោយក្លឹបទាំងពិរនៅក្នុងអាជីព របស់ពួកគេនាពេលកន្លងមក និង បច្ចុប្បន្ន។ខាងក្រោមនេះគឺជាកីឡាករទាំង ដែលធ្លាប់លេងអោយក្លឹបទាំងពីរខាងលើក្នុងនាមយុវជនថ្នាល និង ឈុតធំ:

១.Alvaro Morata

Chelsea’s Alvaro Morata on the bench

ខ្សែប្រយុទ្ធអន្តរជាតិអេស្បាញវ័យ២៦ឆ្នាំក្នងនាមជាកីឡាករReal Madrid និង ធ្លាប់ខ្ចីជើងលេងនៅក្រុមJuventus២រដូវកាល មុនពេល ផ្ទេរទៅChelseaនៅឆ្នាំ២០១៧។បច្ចុប្បន្នMorata លេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយAt.Madrid ស្របពេលរូបគេធ្លាប់ជាកីឡាករយុវជនលេងអោយ At.Madridនៅមុនឆ្នាំ២០០៧។

២.Raul Gonzalez

វីរបុរសក្រុមអធិរាជសReal Madrid ធ្លាប់ជាយុវជនថ្នាលរបស់ក្រុមAt.Madrid ប៉ុន្តែមិនធ្លាប់លេងក្នុងឈុតធំ អោយក្រុមទេមុនពេលផ្លាស់ទៅកាន់ក្លឹបReal Madrid ពេលដែលរូបគេមានវ័យ១៥ឆ្នាំ។កីឡាករប្រវត្តិសាស្រ្ត រូបនេះធ្លាប់រកបាន៣២៥គ្រាប់ និង Assist៩៩ដង ពេលបង្ហាញខ្លួនអោយក្លឹប៧៤១ប្រកួត។

៣.Juanfran

ខ្សែបម្រើ-ការពារអន្តរជាតិអេស្បាញរូបនេះរីកចម្រើធំធាត់ជាមួយក្រុម Elche មុនពេលផ្ទេរទៅ ក្រុមReal Madrid ចន្លោះឆ្នាំ២០០៤-២០០៦បានផ្លាស់ពីReal Madridទៅកាន់ក្លឹបប្រជែងលីកAt.Madridនៅឆ្នាំ២០០៦ ក្នុងតម្លៃ៤ លានយូរ៉ូក្រោយពេលក្រុមOsasuna និងEspanyolខ្ចីជើង។ក្រោយចំណាយពេលនិងជួយក្លឹបជាច្រើនឆ្នាំពេលនេះកីឡាករវ័យ៣៤ឆ្នាំរូបនេះត្រៀមខ្លួនចាកចេញពីទឹកដីWanda Metropolitano នៅរដូវក្តៅនេះហើយ។

៤.Santiago Solari

ទោះបីធ្លាប់ជាគ្រូបង្វឹកReal Madridប៉ុន្តែបុរសសញ្ជាតិអាហ្សង់ទីនរូបនេះក៏ធ្លាប់ជាកីឡាករលេងអោយក្រុម At. Madrid&Real Madridផងដែរ។ អតីតកីឡាករ River Plate និងInter Milanបានផ្ទេរមក Atletico ក្នុងឆ្នាំ ១៩៩៩ មុនពេលផ្ទេរមកReal Madrid រដូវកាលបន្ទាប់នៅតម្លៃខ្លួន ៣,៥ លានអឺរ៉ូ។បង្ហាញខ្លួនជាមួយ Real Madrid ២០៨ប្រកួតរកបានគ្រាប់បាល់ ២២ គ្រាប់ & Assist១៦ដង)និងជាមួយAtlético Madrid: ៤៦ ប្រកួត (៦ គ្រាប់ & Assist១ដង)

៥. Jose Antonio Reyes

អតីតខ្សែបម្រើស្លាបក្លិបកាំភ្លើងធំ Arsenal កីឡាករJose Antonio Reyes អាចមានន័យថាបានលេងនៅក្លិបធំ ៗ ទាំងពីរខាងលើ។
Reyes បានចូលរួមជាមួយក្រុម Sevilla មុនពេលផ្ទេរទៅ Arsenal ក្នុងកិច្ចព្រមព្រៀង ២០ លានអឺរ៉ូកាលពីឆ្នាំ ២០០៤ ប៉ុន្តែពីរឆ្នាំក្រោយមកលោកបានវិលត្រឡប់ទៅកាន់ប្រទេសអេស្បាញជាមួយនឹងក្លិប Real Madrid ហើយគាត់បានចូលរួមជាមួយAtléticoក្នុងតម្លៃ ១២ លានអឺរ៉ូ ក្រោយកិច្ចសន្យារបស់គាត់ជាមួយReal Madridអស់សុពលភាព។ជាអកុសលកីឡាករវ័យ៣៥ឆ្នាំរូបនេះទើបតែបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៏នៅទីក្រុង Sevilla កាលពីពេលថ្មីៗនេះ។ធ្លាប់លេងអោយReal Madrid៣៨ប្រកួតរកបានគ្រាប់បាល់៧គ្រាប់ និង Assist ៣គ្រាប់។សម្រាប់At.Madrid បង្ហាញខ្លួន១៥៤ដងរកគ្រាប់បាល់១៤គ្រាប់និង Assist៣៤ដង។

៦.Thibaut Courtois

Courtois គឺជាកីឡាករទី២បន្ទាប់ពីអតីតមិត្តរួមក្រុមAlvaro Morata ដែលធ្លាប់លេងអោយក្រុមទាំងពីរ។ កីឡាករអ្នកចាំទីអន្តរជាតិបែលហ្សិកCourtoisបានផ្លាស់មកកីឡាដ្ឋានSantiago Bernabeu ៦ខែមុនពេល Morata ផ្ទេរមកកាន់At.Madridដូចគ្នា។
អ្នកចាំទីកំពស់ជិត២ម៉ែត្ររូបនេះ ធ្លាប់លេងអោយAt.Madridនៅចន្លោះឆ្នាំ២០១១-២០១៤ក្នុលក្ខណ្ឌខ្ចីជើង តម្លៃ៨.៩៥លានដុល្លាពីក្រុមChelseaហើយបានជួយក្រុមលើកពានLa Liga ,Copa Del Rey ព្រមទាំងឈានដល់វគ្គផ្តាច់ព្រ័ត្រChampion League មុនពេល ផ្លាស់ទៅStamfordBridgeវិញនៅឆ្នាំ២០១៤។

៧.Theo Hernandez

ធ្លាប់ជាកីឡាករដែលរីកចំរើននិងលេងអោយក្រុមយុវជនរបស់At.Madridនៅចន្លោះឆ្នាំ២០០៧-២០១៥ មុនពេលផ្លាស់ទៅReal madridនៅឆ្នាំ២០១៧ ។ក្រោយពីមិនជាប់ជម្រើស១១នាក់ដំបូងសម្រាប់ឈុតធំ កីឡាករខ្សែការពារឆ្វេងសញ្ជាតិបារាំងរូបនេះត្រូវបានក្រុមReal Sociedad ខ្ចីជើងរហូតមកដល់ពេលបច្ចុប្បន្ននេះ។