ខ្សែការពារ Dani Alves នឹងចាកចេញពីក្លឹប Paris St-Germain បន្ទាប់ពីចំណាយពេល២រដូវកាលជាមួយក្លិប កន្លងមក។ អតីតខ្សែការពារJuventus, Barcelona , Sevilla វ័យ ៣៦ឆ្នាំរូបនេះស៊ុតបញ្ចូលទីបានចំនួនប្រាំបីគ្រាប់ក្នុងការបង្ហាញខ្លួន ៧៣ ប្រកួតឱ្យក្លិប PSG ក្រោយផ្លាស់ពីJuventus នៅឆ្នាំ ២០១៧ ។ កាលពីពេលថ្មីៗនេះAlvesក៏បានរួមចំណែកជួយប្រេស៊ីលក្នុងការយកឈ្នះប៉េរ៉ូ៥:0សម្រាប់ការប្រកួតពានរង្វាន់Copa America កាលពីថ្ងៃសៅរ៍ក្នុងនាមប្រេស៊ីលជាម្ចាស់ផ្ទះ។

កំលុងពេល២រដូវកាលរួមរស់ជាមួយក្លឹបនៅកីឡាដ្ឋាន Parc des Princesមានមូលដ្ឋាននៅរាជធានីប្រទេសបារំាង Alves បានជួយក្រុមលើកពានកំពូលក្នុងស្រុក២រដូវកាលជាប់គ្នា(២០១៨&២០១៩) ពាន Coupe de France ១ដងនិងពាន Coupe de la Ligue១ដង ។ Alves ក៏ធ្លាប់បានឈ្នះពាន La Liga ៦ ដងក៏ដូចជាពានរង្វាន់ Champions League ៣ លើកជាមួយក្រុមអ្នកមានបុណ្យ Barcelona ផងដែរ។