Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានផ្តល់ប្រាក់ 30 លានអឺរ៉ូសម្រាប់ Sandro Tonali ដែលជាខ្សែបម្រើវ័យ ១៩ ឆ្នាំដែលត្រូវបានគេដាក់រហស្សនាមថាPirlo ថ្មីបច្ចុប្បន្នកំពុងប្រកបអាជីពលេងអោយ ក្លឹបPescara។ គេហទំព័រL’Equipe បានចុះផ្សាយថា ក្រោយចូលមកកាន់តួនាទីជានាយកប្រតិបត្តិកីឡាករ របស់ក្រុមPSG ជាលើកទី២លោក Leonardo បានដាក់គោលដៅអាទិភាពខ្ពស់នៅលើកីឡាករ Tonali ដូច ដែលគាត់ធ្លាប់មានតួនាទីដូចគ្នានៅក្លឹប AC Milan ។

ក្នុងឆ្នាំ ២០១២ បុរសជនជាតិប្រេស៊ីលរូបនេះបានចុះហត្ថលេខាលើកីឡាករវ័យ ១៩ ឆ្នាំឈ្មោះ Marco Verratti មករួមក្រុមPSG ដែលពេលនោះរូបគេមិនមានភាពល្បីល្បាញជាមួយក្លឹប Pescara នៅក្នុងក្របខ័ណ្ឌលំដាប់ទីពីររបស់ អ៊ីតាលីទេ។ដូច្នេះសង្ឃឹមថាបំណងខាងលើនេះនឹងកើតឡើងម្តងទៀត។
Juventus, Napoli, Milan, Roma, Chelsea និង Manchester City សុទ្ធសឹងបានភ្ជាប់ទំនាក់ទំនងជាមួយ Tonali ដែលបានបង្ហាញខ្លួនឈុតធំជាលើកទី ១ អោយក្រុមរបស់ខ្លួនក្នុងនាមជាកីឡាករវ័យ ១៧ ឆ្នាំនៅក្នុងឆ្នាំ ២០១៧ និងបន្តជួយឱ្យ Brescia ឡើងមកលេងនៅSerie A កាលពីឆ្នាំមុន។
Tonali ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីលោក Roberto Mancini កោះហៅនៅក្នុងខែវិច្ឆិកានិង បច្ចុប្បន្នកំពុងស្ថិតនៅអាយុក្រោម ២១ ឆ្នាំ(U២១)សម្រាប់ការប្រកួតជើងឯកអ៊ឺរ៉ុបអាយុក្រោម ២១ នៅលើទឹកដីកំណើត។

March 25, 2019 – Frosinone, Italia – Foto Alfredo Falcone – LaPresse.25/03/2019 Frosinone ( Italia).Sport Calcio.Italia – Croazia U21 .Stadio Benito Stirpe di Frosinone.Nella foto:sandro tonali..Photo Alfredo Falcone – LaPresse.25/03/2019 Frosinone (Italy).Sport Soccer.Italia – Croazia U21.Stadium Benito Stirpe of Frosinone.In the pic:sandro tonali (Credit Image: © Alfredo Falcone/Lapresse via ZUMA Press)