Paul Pogba រំពឹងថានឹងចាកចេញពីក្រុម Manchester United នៅរដូវក្តៅនេះខណៈ ដែល ក្រុម ម្ចាស់ជើងឯក Serie Aគឺ Juventus និង Real Madrid បានចេញមុខក្នុងការប្រជែងគ្នា ដើម្បីចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិជ័យបារាំង រូបនេះ។ គេហទំព័រDon Ballon របស់អេស្បាញបានចុះផ្សាយថា Pogba កំពុងស្ថិតនៅក្នុងជម្រើសរវាងJuventus និង Real Madrid ខណៈលោក Florentino Perez ប្រធានក្លឹប Real Madrid ហាក់អល់អែកមិនចង់ចុះហត្ថលេខានាំយកម្ចាស់ជ័យលាភីWorld Cup ២០១៨មកកាន់ទឹកដីBernabeu នោះទេ ដោយសារតែយលើឃើញថារូបគេបានបង្ហាញពីអត្តចរិកមិនចូលចិត្តបង្កើតឪកាស និងធ្វើការងារជាក្រុមនៅរយៈពេលកន្លងមកព្រមទាំងតម្លៃខ្លួនរបស់គេហាក់ថ្លៃបន្តិច ។

សម្រាប់អតីតក្លឹបPogbaគឺ Juventus ម្ចាស់ជើងឯកSerieA ក៏នៅតែចិញ្ចឹមចិត្ត ចង់ចុះហត្ថលេខានាំយកកូនក្រុមឆ្នើមម្នាក់នេះ មករួមក្រុមវិញផងដែរ។ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះបានជួបនៅស្ថានភាពនិងអនាគតមិនច្បាស់លាស់នៅរដូវកាលចាស់ ខណៈក្រុម Manchester United បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៦ នៅក្របខ័ណ្ឌ Premier League និង បាត់បង់ឪកាសទៅលេង វគ្គជម្រុះក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលថ្មីហើយក្រុមបិសាចក្រហមបានបញ្ចប់រដូវកាលគ្មានឈ្នះពានអ្វីសោះក្នុងដៃក្រោយ ធ្លាក់ចេញពីការប្រកួត ក្របខ័ណ្ឌ Champions League និង FA Cup ។

បច្ចុប្បន្នPogba មានតម្លៃខ្លួណប្រមាណ ១៨០លានអឺរ៉ូនិង ធ្លាប់លេងអោយក្រុម Juventus ចន្លោះរដូវកាល ២០១២-២០១៦ និងអាស្រ័យលើឆន្ទៈនិងការសម្រេចចិត្តរបស់គ្រូបង្វឹកថ្មីលោក Maurizio Sarri និងសហការីព្រមទាំងថ្នាក់ដឹកនាំក្លឹបថានិង ជ្រើសរើសយកការចុះហត្ថលេខានាំយកPogbaគេមករួមក្រុមជាថ្មីនៅក្របខណ្ឌ អ៊ីតាលីSerieA។