លោកSarri:Higuain មិនផ្ទេរមកChelsea ជាផ្លូវការណ៏ព្រោះមូលហេតុមួយនេះ
អតីតគ្រូបង្វឹកChelsea លោក Maurizio Sarri បានបង្ហើបឱ្យដឹងថាកូនក្រុមខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣១ ឆ្នាំរូបនេះនឹងមិនផ្លាស់ទៅលេងនៅកីឡាដ្ឋាន Stamford Bridge ជាអចិន្រ្តៃយ៍នៅរដូវក្តៅនេះទែបន្ទាប់ពីចំណាយពេលខ្ចីជើងរយៈពេលចុងក្រោយហើយមិនចេញរបៀប លេងនៅអង់គ្លេស។

នៅឆ្នាំ ២០១៧ អតីតខ្សែប្រយុទ្ធNapoliនិងReal Madridរូបនេះបានបញ្ចប់រដូវកាលទី ១ របស់ខ្លួនជាមួយក្រុមJuventusដែលមានមូលដ្ឋាននៅទីក្រុង Turin ក្រោយផ្ទេរពីNapoli ដោយរកបាន៣២ គ្រាប់ហើយជួយក្រុម ឈ្នះពាន Serie A និង Coppa Italia ។២ ឆ្នាំក្រោយមកHiguainត្រូវបានក្លឹប២ផ្សេងគ្នាខ្ចីជើគឺ AC Milan និង Chelsea ។

ក្រោយការមកជួបជុំគ្នាសាជាថ្មីរបស់Cristiano Ronaldo ដែលជាអតីតមិត្តរួមក្រុមពីក្លឹបReal Madrid Higuain តរកបាន ៨ គ្រាប់ប៉ុណ្ណោះកំលុងពេលលេងអោយAC.Milan មុនពេលផ្ទេរទៅកាន់ទីក្រុងឡុងដ៍កាលពីខែមករា ហើយរកបានគ្រាប់បាល់៥ គ្រាប់ជាមួយក្រុមព្រមទាំងរួមចំណែកក្លឹបលើកពានEuropa League ជាលើកទី២ ក្នុងប្រវត្តិសាស្រ្ត។សរុបមកការស៊ុតបញ្ចូលទីបានចំនួន ១៣ គ្រាប់គ្រប់ក្របខណ្ឌប្រកួតសម្រាប់ Higuain គឺមិន ជាលទ្ធផលអាក្រក់ពេកទេបន្ទាប់ពីរូបគេតែងរកបានមិនតិចជាង២០ គ្រាប់ក្នុងមួយរដូវកាលកំលុងបង្ហាញខ្លួននៅ ក្របខណ្ឌSerieAកន្លងមក។