ក្លិប Real Madrid បានហក់ចូលទីផ្សារទិញដូរកីឡាករដើម្បីដេញថ្លៃចុះហត្ថលេខាខ្សែការពារ Matthijs de Ligt របស់ក្រុម Ajax ក្រោយពី ក្លិបល្បី ៗ ជាច្រើនរួមទាំងក្លឹប Barcelona, Manchester United និង Paris Saint-Germain បានសំដែងចំណាប់អារម្មណ៏ចង់បានរូបគេមករួមក្រុម។

យោង RMC Sport Real ក៏ចាប់អារម្មណ៍លើការចុះហត្ថលេខាជាមួយយុវជនរបស់ក្រុមជម្រើសជាតិហូឡង់ DeLigt ផងដែរហើយបានអោយទីភ្នាក់ងាររបស់ពួកគេស្នើសុំព័ត៌មានទាក់ទងនឹងចំណង់ចំណូលចិត្ត សម្រាប់ គោលដៅនាំយករូបគេមកកាន់កីឡាដ្ឋានBernabeu បន្ទាប់ពីកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យមួយចំនួនសម្រាប់ Ajax ក្រោយរីកធំធាត់ក្នុងថ្នាលយុវជននិងបានបង្ហាញខ្លួន១១៧ប្រកួតហើយសម្រាប់ក្លិប។

Real Madridមានការមមាញឺក យ៉ាងខ្លាំងនៅក្នុងទីផ្សារផ្ទេរនៅរដូវក្តៅនេះក្រោយផ្ទេរយក Eden Hazard Luka Jovic និង Ferland Mendy Eder Militao និង Rodrygo មករួមក្រុមបានដោយជោគជ័យ។សម្រាប់ខ្សែ ការពារកណ្តាលបច្ចុប្បន្នក្រុមមានជម្រើសជាច្រើនដូចជា Sergio Ramos, Raphael Varane, Nacho និង Jesus Vallejo ក៏ដូចជា Militao ។

រដូវកាលមុនDe ligt គឺជាផ្នែកសំខាន់មួយនៃក្រុម Ajax ដែលបានជួយក្រុមឈ្នះពានរង្វាន់ Eredivisie និងពានរង្វាន់ Dutch Cup ក្រោយខកចិត្តជួយក្រុមបានត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ២០១៨-២០១៩។