Fernando Torres អតីតខ្សែប្រយុទ្ធ Liverpool, Chelsea និងក្រុមជម្រើសជាតិអេស្ប៉ាញបានប្រកាសថាគាត់នឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់ជាផ្លូវការណ៏ក្នុងពេលនេះហើយ។ កីឡាករវ័យ ៣៥ឆ្នាំដែលបច្ចុប្បន្នកំពុងលេងឱ្យ Sagan Tosu នៅប្រទេសជប៉ុនបានបញ្ជាក់ពីការបញ្ចប់អាជីពកីឡាបាល់ទាត់របស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយ សរសេរថា: ខ្ញុំមានរឿងសំខាន់ណាស់ដើម្បីប្រកាស។ បន្ទាប់ពីរយៈពេល ១៨ ឆ្នាំមកនេះពេលវេលាបញ្ចប់អាជីពបាល់ទាត់របស់ខ្ញុំបានមកដល់។

Torres បានចូលរួមជាមួយ Sagan Tosu នៅខែកក្កដាឆ្នាំ ២០១៨ បន្ទាប់ពីចាកចេញពីក្លឹប Atletico Madrid ជាលើកទី ២ ប៉ុន្តែរូបគេបានរកគ្រាប់បាល់បានត្រឹមតែបួនគ្រាប់ក្នុង ៣២ ប្រកួតសម្រាប់ក្រុមនៅលីកក្របខ័ណ្ឌ J League ។ Torres បានសាងភាពល្បីល្បាញនៅទឹកដី Anfield ប៉ុន្តែមិនបានឈ្នះពានរង្វាន់អ្វីមួយឡើយក្រោយ ស៊ុតបញ្ចូលទី ៨១ គ្រាប់ក្នុង ១៤២ ប្រកួតមុនពេលគាត់ផ្លាស់ទៅតោខៀChelsea ក្នុងខែមករាឆ្នាំ ២០១១ ។