ក្លឹប Birmingham City បានបញ្ជាក់ជាផ្លូវការណ៏ថាពួកគេបានចែកផ្លូវគ្នា ជាមួយគ្រូបង្វឹក Garry Monkរួចរាល់ហើយ បន្ទាប់ពីក្លឹបបានបញ្ចប់នៅលេខរៀងទី ១៧ កាលពីរដូវកាល២០១៨-២០១៩។

ក្រោយត្រូវបានតែងតាំងក្នុងឆ្នាំ ២០១៨ គ្រូបង្វឹកមានវ័យ៤០ ឆ្នាំរូបនេះបានដឹកនាំក្រុមចូលរួមប្រកួតសរុប ៥៩ដង ក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹប។បើទោះបីជាលេងមិនដែលចាញ់ ៧ ប្រកួតចុងបញ្ចប់នៃរដូវកាលនេះក្រុម Birmingham City បានបញ្ជាក់ថាពួកគេបានបែកបាក់គ្នាជាមួយនឹងគ្រូបង្វឹករូបនេះ មុនយុទ្ធនាការ ២០១៩-២០២០ ។

ក្រុមនៅក្របខណ្ឌChampion ship បានតែងតាំងលលោក Pep Clotet ជាគ្រូបង្វឹកបណ្តោះអាសន្ន ទម្រាំដល់ក្រុមជ្រើសបានគ្រូបង្វឹកថ្មីខណៈសមាសភាពជំនួយការគ្រូបង្វឹកផ្សេងទៀតគឺនៅកាន់តួនាទីដូចដើម។