អតីតអ្នកចាត់ការទូទៅរបស់ក្លិប Manchester United លោក Jose Mourinho បានបង្ហាញពីចេតនាសម្លឹងមើលឪកាសដឹកនាំក្រុមជម្រើសជាតិជាលើកដំបូងនៅក្នុងអាជីពរបស់លោក។

លោក Mourinho គ្រូបង្វឹកដែលមានរហស្សនាមSpecial One រូបនេះធ្លាប់បានបានបង្ហើបឱ្យដឹងថាគាត់និងវិលត្រលប់មកកាន់តំណែងជាគ្រូបង្វឹកវិញ ចាប់តាំងពីលោកត្រូវបានក្លឹប Manchester United បញ្ចប់តួនាទីកាលពីខែធ្នូឆ្នាំនិងធ្លាប់មានក្លឹបមួយចំនួនបានដាក់សំណើរចង់បានរូបលោកទៅដឹកនាំ។ ថ្លែងប្រាប់ Eleven Sportsអតីតគ្រូបង្វឹកPorto,Chelsea,Inter Milan,Real Madrid រូបនេះបន្តថាៈ ខ្ញុំចង់ចូលរួមការប្រកួតប្រជែងថ្មី។ ខ្ញុំគិតអំពីការប្រកួត World Cup និងពានរង្វាន់ទ្វីបអឺរ៉ុប ។ អស់រយៈពេលជាយូរមកហើយខ្ញុំមានបំណងចង់សាកល្បងការដឹកនាំជម្រើសជាតិ ពេលនេះខ្ញុំមើលឃើញខ្លួនឯងសក្តិសមច្រើនសម្រាប់ដឹកនាំក្រុមជម្រើសជាតិ ។ តើព័រទុយហ្គាល់គឺជាក្រុមត្រឹមត្រូវសម្រាប់ខ្ញុំរឺទេ?

ក្រោយចូលមកដឹកនាំនៅទឹកដី Old Trafford អស់រយៈពេល 2 ឆ្នាំកន្លះ លោក Mourinho ធ្លាប់ជួយក្រុមឈ្នះពានរង្វាន់ Europa League, EFL Cup និង Community Shield ។ និងធ្លាប់មានប្រវត្តិ ឈ្នះពានរង្វាន់ Champions League ពីរដង ជាមួយនឹងក្លឹប Porto និង Interផងដែរ។