JoaoFelixខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការចុះហត្ថលេខាផ្ទេរទៅកាន់ក្លកឹប Atletico Madrid ក្រោយពីខ្សែប្រយុទ្ធមានវ័យទើបតែ១៩ឆ្នាំរបស់ក្រុមBenfica រូបនេះបាន ឆ្លងកាត់ការពិនិត្យសុខភាពជាមួយក្រុមយក្សមានមូលដ្ឋាននៅរាជធានីប្រទេស អេស្ប៉ាញរួច មក។ ជាងថតរូបលោក El Chiringuito បានធ្វើការប្រម៉ាញ់បានរូបថតរបស់ Joao Felix កាលពីយប់ថ្ងៃចន្ទនៅទីក្រុងម៉ាឌ្រីតហើយយោងតាមកាសែត Sport បានអោយដឹងថាកីឡាករ Benfica បានឆ្លងកាត់ការត្រួតពិនិត្យលើផ្នែកវេជ្ជសាស្តពីសំណាក់ក្រុមគ្រូពេទ្យនៅកីឡាដ្ឋានWenda Metropolitan oរួចរាល់ហើយផងដែរ។

ចាប់តាំងពីថ្ងៃនេះទោគឺជាពេលវេលាសម្រាប់ក្រុមអ្នកគាំទ្រ Atletico មានការអត់ធ្មត់ក្នុងការមើលឃើញកីឡាករមានទេពកោសល្យពូកែញ៉ាក់ Joao Felix និងត្រូវបានប្រកាសតែងតាំងជាកីឡាករចំណូលថ្មីរបស់ពួកគេនាពេលខាងមុខឆាប់ៗនេះ ។មានមូលហេតុមួយចំនួនដែលមិនត្រូវបានបញ្ចេញក្រោយពីFelix ជ្រើសរស់ការផ្លាស់មករួមក្រុមជាមួយលោកDiego Simeone អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរបស់ក្រុមAt.Madrid ហើយមិនចាប់អារម្មណ៏ការផ្លាស់ទៅរួមក្រុមManchester City ព្រមទាំងក្លឹបធំៗមួយចំនួនទៀតនៅអឺរ៉ុបដែលចង់បានរូបគេ។