លោក Rafael Benitez គ្រូបង្វឹកក្រុម Newcastle បានទទួលសំណើតម្លៃពលកម្មនឿយហត់ចំនួន ១២ លានផោនក្នុងមួយឆ្នាំដើម្បីចូលកាន់តំណែងជាអ្នកចាត់ការនៅក្លិប Dalian Yifang នៅលីកកំពូលចិនChinese Super League។

អ្នកចាត់ការទូទៅបច្ចុប្បន្នមានវ័យ ៥៩ឆ្នាំលោកBenitez ឆ្នាំ ដែលកិច្ចសន្យារបស់លោកនិងបញ្ចប់នៅ ចុងខែមិថុនានេះកំពុងតែស្ថិតក្នុងការចរចារកិច្ចព្រមព្រៀងថ្មីមួយដោយម្ចាស់ក្លឹប Newcastle លោក Mike Ashley ។ហើយមកទល់ពេលនេះគ្រូបង្វឹកអន្តរជាតិអេស្បាញរូបនេះនៅមិនទាន់យល់ព្រមលើកិច្ចព្រមព្រៀងថ្មីនៅឡើយនិងជារឿងគួរឱ្យភ្ញាក់ផ្អើលដែល អតីតគ្រូបង្វឹកLiverpool,Chelsea Napoli ព្រមទាំង Real Madridត្រៀមខ្លួនចាកចេញពីកីឡាដ្ឋាន St James ‘Park បន្ទាប់ពីចំណាយពេលជាងបីរដូវកាល។

លោកBenitez ក៏ជាបេក្ខភាពដែលអាចជំនួសតំណែងរបស់លោក Sarri ជាមួយអតីតក្លឹបដែលរូបលោកធ្លាប់ដឹកនាំបណ្តោះអាសន្ននៅរដូវកាល២០១២-២០១៣ ប៉ុន្តែ Frank Lampardវីរបុរសរបស់ក្រុមហាក់បង្ហាញការគាំទ្រច្រើនជាងគេ និងមានអាទិភាពជាងសម្រាប់ការងារដឹកនាំនៅកីឡាដ្ឋានStamford Bridgeមួយនេះ។សម្រាប់ក្រុម Dalian វិញ ឈ្នះតែបីប្រកួតប៉ុណ្ណោះក្នុងចំណោម ១៣ប្រកួតនៃក្របខ័ណ្ឌលីកកំពូលចិននៅរដូវកាលនេះក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូងលោក Choi Kang-hee ។

Newcastle ត្រូវធ្លាក់ចេញទៅលេងនៅក្របខណ្ឌChampion Ship ប៉ុន្តែក្រោយការមកដល់របស់លោក Benitez នៅខែមីនាឆ្នាំ ២០១៦បានជួយក្រុមមានមូលដ្ឋាននៅភាគខាងជើងឈាងខាងកើតប្រទេសអង់គ្លេសមួយនេះត្រលប់មកលេងនៅក្របខណ្ឌPremier League នៅរដូវកាលបន្ទាប់។ក្រុមសារិកាព្រៃNewcastle បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១០ និង១៣ នៅ Premier League ក្នុងរដូវកាលដែលរូបលោកបានដឹកនាំ២ឆ្នាំកន្លងមក។