យោងតាមគេហទំព័រ Globo របស់ប្រទេសប្រេស៊ីលកីឡាករ Neymar គឺ “ជិត” នឹងចាកចេញពីក្រុម PSG ដើម្បីវិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញ។
Globo ព្យាករណ៍ថាកិច្ចព្រមព្រៀងនេះអាចនឹងត្រូវបញ្ចប់នៅក្នុងទីផ្សារដោះដូរនៅរដូវក្តៅ។

លើសពីនេះទៅទៀតក្លឹប Barcelona មានឆន្ទៈក្នុងការទិញកីឡាករ Neymar ត្រឡប់វិញហើយចំពោះ “ការចរចារកំពុងដំណើរការល្អ” ។
តើក្រុម Barcelona នឹងត្រូវចំណាយប្រាក់ប៉ុន្មានសម្រាប់ Neymar?

នៅឆ្នាំ 2017 Neymar បានក្លាយជាកីឡាករដែលមានតម្លៃថ្លៃជាងគេបំផុតរបស់ពិភពលោកនៅពេលដែលគាត់ចាកចេញពីក្លឹប Barcelona ដើម្បីចូលរួមក្លឹប PSG ក្នុងតម្លៃ 222 លានអឺរ៉ូ។
Neymar បានយល់ព្រមចុះកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយនឹងក្លិប PSG ។

Globo បានបង្ហាញថា Barcelona អាចទាក់ទាញ Neymar ពីក្រុម PSG ដោយផ្តល់ប្រាក់ចំនួន 100 លានអឺរ៉ូបូកជាមួយកីឡាករពីរបីនាក់។
ចំពោះកីឡាករដែលស្ថិតនៅក្នុងបញ្ចីការដោះដូរកីឡាកររូបនេះមានដូចជា Samuel Umtiti, Ousmane Dembele និង Ivan Rakitic ។
តើ PSG យល់ព្រមលក់ Neymar ឬយ៉ាងណា? ទោះជាយ៉ាងណា Globo បានរាយការណ៍ថា PSG ត្រៀមខ្លួនរួចរាល់ហើយដើម្បីពិភាក្សាលក់ Neymar ដោយផ្តល់លក្ខខណ្ឌគ្រប់គ្រាន់។