ខ្សែបម្រើ Paul Pogba របស់ក្លិប Manchester United ទើបតែបានសារភាពជាសាធារណៈថា ជាពេលវេលាមួយសម្រាប់រូបគេផ្លាស់ចេញពីទឹកដី Old Trafford ហើយ។ ខណៈពេលដំណើរទស្សនកិច្ចពាណិជ្ជកម្មនៅប្រទេសជប៉ុនម្ចាស់ជ័យលាភីWorld Cup ២០១៨ Pogba បាននិយាយអំពីអនាគតរបស់ខ្លួនប្រាប់អ្នកកាសែតថារូបគេដល់ពេលវេលាដើម្បីមានការប្រកួតប្រជែងថ្មីហើយ ។ អតីតក្លឹប Juventus និងក្រុមអធិរាជស Real Madrid ជាក្រុមដែលបានបង្ហាញចេតនាចង់បានរូបគេប៉ុន្តែសួរថាតើក្រុម Man United យល់ព្រមលក់កីឡាករកំនត់ត្រាថ្លៃបំផុតរបស់ក្លឹបរូបនេះ រឺ យ៉ាងណា?

១.Adrien Rabiot

Archive : Adrien Rabiot, French professional footballer of Paris Saint-Germain (PSG) Paris, France on August 13, 2019. Photo by Bevilacqua Giuliano/ABACAPRESS.COM

ខ្សែបម្រើPSG សញ្ជាតិបារាំងរូបនេះបានខកខានមិនបានបង្ហាញវត្តមានអោយក្លឹប PSG ចាប់តាំងពីខែធ្នូឆ្នាំមុនក្រោយពីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Ligue ១ និងជាប់ឈ្មោះជាកីឡាករបង្កបញ្ហាសម្រាប់ក្រុមបន្ទាប់ពីមានក្លឹបធំៗមួយចំនួនចាប់អារម្មណ៏ដូចជាBarcelona,Tottenhamនិង Man.Unitedជាដើម។យ៉ាងណាមិញកីឡាករ កីឡាករវ័យ ២៤ ឆ្នាំរូបនេះមានទេពកោសល្យអាច ជំនួសតំណែងPogba ប្រសិនរូបគេ ចាកចេញពី Man United ។

២. Bruno Fernandes

Bruno Fernades ខ្សែបម្រើ-ប្រយុទ្ធ Sporting CP គឺជាកីឡាករម្នាក់ ស្ថិតនៅក្នុងការតាមដានរបស់គ្រូបង្វឹក Ole Solsjakerប៉ុន្តែអាចប្រឈមនឹងការប្រកួតប្រជែងពី Atletico Madrid ។Fernandes រកគ្រាប់បាល់បាន ២០ គ្រាប់និង Assist១៣គ្រាប់ហើយជាប់ជាកីឡាករឆ្នើមនៅក្របខ័ណ្ឌកំពូលព័រទុយហ្គាល់រដូវកាល២០១៨-២០១៩ ។Fernandesមានតម្លៃខ្លួនប្រហែល៥០លានយូរ៉ូដែលMan.United កំពុងពិចារណា។

៣. Youri Tielemans

កីឡាករម្នាក់ទៀតរបស់ក្រុមLeicesterCity ដែលត្រូវបានMan. United កំពុងតាមដានគឺBeliya Tielemans ។ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ Premier League ។

កីឡាករអន្តរជាតិបែលហ្សិករូបនេះធ្លាប់ជាប់ជាMan of the Match ក្រោយបង្ហាញពីសមត្ថភាពក្នុងការរកគ្រាប់បាល់និងAssist នៅពាក់កណ្តាលរដូវកាល២០១៨-២០១៩ ហើយក្រុម Leicesterអាចនិងដាក់តម្លៃខ្លួនTielemansច្រើនជាងការរំពឹងទុកប្រសិនMan.Unitedមិនរូតរះធ្វើការចរចារនោះទេ។

៤. Tanguy Ndombele

ខ្សែបម្រើបារាំងរូបនេះអាចជាដំណោះស្រាយដ៏ល្អដើម្បីជំនួស Pogba សម្រាប់បេក្ខភាពកីឡាករកំពុងលេង អោយក្លឹបLyon រូបនេះ ។យោងគេហទំព័រWhoscored បានអោយដឹងថា ខ្សែបម្រើរូបនេះមាន កំនត់ត្រាធ្វើបាន Assist ច្រើនបំផុតនៅ ក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន។ តម្លៃ Nimbele គឺប្រមាណ៧៥ លានអឺរ៉ូស្រប ពេល Spurs, Man.City និង Juventus ក៏មានការចាប់អារម្មណ៍ផងដែរ។

៥.Ivan Rakitic

ជាមួយនឹងការមកដល់របស់ Frankie de Jong នៅរដូវកាលក្រោយ ក្រុមMan.United ក៏កំពុងសំលឹងឃើញ ឪកាសផ្ទេរយក Ivan Rakitic មកកាន់ទឹកដីOld Trafford។ ខ្សែប្រយុទ្ធក្រូអាតអាចនិងពិចារណាជម្រើសផ្លាស់ ទៅកាន់ក្របខ័ណ្ឌ Premier League ស្របពេលដំណើរការកីឡាករ Antoine Griezmann និង Matthijs de Ligt កំពុងស្ថិតលើរ៉ាដារបស់ក្រុមម្ចាស់ជើងឯកLa Liga ក្នុងការផ្ទេរយកពួកគេនៅទឹកប្រាក់ដ៏ច្រើននោះ។

៦.Sean Longstaff

ខ្សែបម្រើកណ្តាលរបស់ក្លឹប Newcastle ក៏មានការចាប់អារម្មណ៍ពីគ្រូបង្វឹក Ole Gunnar Solskjaer របស់ក្រុមបិសាចក្រហមកាលពីរដូវកាលមុន។កីឡាករដ៏មានទេពកោសល្យ វ័យ ២១ ឆ្នាំរូបនេះត្រូវបានគេមើលឃើញថាមានសក្តានុពលដើម្បី ជំនួស Pogba ខណៈMan.Unitedនិងចំណាយទឹកប្រាក់ ២៥ លានផោនគឺ អាចគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលឱ្យ Newcastle ព្រមព្រៀងលក់រូបគេបានហើយ។