Lionel Messi ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីនបានជួបនិងរឿង ខក ចិត្ត នៅពេលដែលមិនអាចដឹកនាំក្រុមបានល្អហើយទទួលបរាជ័យពួកគេបានកូឡុំប៊ីបានយកឈ្នះពួកគេក្នុងលទ្ធផល ២-0 សម្រាប់ប្រកួត Copa America ពូល Bដែលបានចាប់ផ្តើមប្រកួតកាលពីម៉ោង៥ព្រឹកព្រលឹមម៉ោងនៅក្នុងប្រទេសកម្ពុជាយើង ។ គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់កូឡុំប៊ីបានមកពីកីឡាករ Roger Martinez នៅនាទីទី៧១ និង Duvan Zapata នៅនាទីទី៨៦។បញ្ចប់លទ្ធផលក្រុមArgentina ០:២ Columbia។

ការពិត Lionel Messi ដែលកំពុងរង់ចាំយ៉ាងអន្តះសារការឈ្នះពានរង្វាន់អន្តរជាតិជាលើកទី ១ជាមួយជម្រើសជាតិ ក្រោយខកចិត្តនៅវគ្គផ្តាច់ព្រ័ត្រWorld Cup២០១៤ និង World Cup ២០១៨ក៏ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ពីរដង ខណៈឱកាសរបស់អាហ្សង់ទីនហាក់មានច្រើនក្រោយពីតារាឆ្នើម Neymar បានរងរបួស ហើយ អាហ្សង់ទីនគឺជាក្រុមមួយដែលមានឪកាសអាចលើកពានខណៈដែលដៃគូប្រយុទ្ធរបស់ខ្លួនគឺ Aguero និង Di Maria កំពុងបង្ហាញវត្តមានចូលលេងរួមគ្នាផងដែរនោះ។

យ៉ាងណាមិញសម្រាប់ប្រេស៊ីលក្រុមម្ចាស់ផ្ទះCopa America ២០១៩បានចាប់ផ្តើមយ៉ាងល្អក្រោយ ផ្តួល បូលីវីកាលពីថ្ងៃសៅរ៏ម្សិលមិញក្នុងលទ្ធផល ៣-0 ខណៈក្រុម Venezuela និង Peru ទទួលបានលទ្ធផលស្មើគ្នា 0-0 ។