Gareth Bale កំពុងជ្រើសរើសផ្លូវដើរចេញពីស្ថានភាពដ៏អាក្រក់របស់ខ្លួនជាមួយក្លិប Real Madrid ក្រោយពីខ្សែបម្រើ-ប្រយុទ្ធ ស្លាបក្រុមជម្រើសជាតិវេលស៍មានប្រាក់ពលកម្ម ៣៥0.000 ផោន/សប្តាហ៍ក្រោយកាត់ពន្ធរួចរូបនេះ មិនមាន ឈ្មោះក្នុងបញ្ជីប្រើរប្រាស់របស់គ្រូបង្វឹក Zinedine Zidane នៅកីឡាដ្ឋានEstadio Santiago Bernabeuគិតចាប់តាំងពីមុនបញ្ចប់រដូវកាលចាស់មកម្លេះ ។

ក្រោយចំណាយពេល៦ឆ្នាំនៅក្រុមដែលមានមូលដ្ឋាននៅទីក្រុងរាជធានីអេស្បាញBaleដែលបានជួយក្រុមReal Madridលើកពាន Champion League ៣ឆ្នាំជាប់គ្នានិង៤ដងក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយ Bale បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងទម្រង់លេងរបស់ក្រុមរហស្សនាមអធិរាជសនេះ ។

មកដល់បច្ចុប្បន្នBale បានក្លាយជាគោលដៅមួយសម្រាប់ក្រុមBayern Munich មកពង្រឹងក្រុមនៅរដូវកាលថ្មីនេះ ក្រោយការចាកចេញរបស់Arjen Robben និង Frank Ribery ស្របពេលមានក្លឹបមួយចំនួនដូចជាMan.Unitedនិង Everton ក៏ចាប់អារម្មណ៏ចង់បានរូបគេមករួមក្រុមផងដែរ។ Baleឈានចូលដលវ័យ៣០ ឆ្នាំនៅខែក្រោយដឹងថាឱកាសលេងរបស់ខ្លួន កាន់តែខើចទៅៗ នៅReal Madrid ដូច្នេះរូបគេ ចាប់អារម្មណ៍ក្នុងការជ្រើសការផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Bundesliga មួយឆ្នាំដើម្បីបន្តអាជីពរបស់ខ្លួនអោយនៅមានជីវិត ឡើងវិញពិសេសក្នុងក្រុមជម្រើសជាតិ ។