ក្លិប Real Madrid បានចុះហត្ថលេខាលើកីឡាករវ័យក្មេង Takefusa Kubo ដែលមានរហស្សនាមថាMessiជប៉ុន និង ជាកីឡាករកំពុងលេចធ្លោក្នុងពិភពបាល់ទាត់ ។ខ្សែបម្រើរូបនេះនឹងចូលរួមក្រុម Real Madrid ក្នុងនាមជាកីឡាករបម្រុងរបស់ក្លិបខណៈក្រុមបានចំណាយប្រាក់២ លានអឺរ៉ូ (ផោន ១.៧៨ លានផោន) ទៅឱ្យក្រុម FC Tokyo ដែលជាក្រុមកំពុងមានវត្តមាននៅលីកកំពូលជប៉ុនជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំដែលមានតម្លៃពលកម្ម ១ លានអឺរ៉ូ (៨៩0.000 ផោន) ក្នុងមួយឆ្នាំ។

Kubo មានវ័យ ១៨ ឆ្នាំកំពុងបំពេញកាតព្វកិច្ចនៅ Copa America ជាមួយជប៉ុនដែលគាត់បានបង្ហាញខ្លួនជាលក្ខណៈអន្តរជាតិនៅថ្ងៃទី ៩ ខែមិថុនាជាមួយក្រុមជម្រើសជាតិ El Salvador ។Kuboក៏ធ្លាប់រីកលូតលាស់និងឆ្លងកាត់ការបណ្តុះបណ្តាលនៅបឋមវ័យ ជាមួយក្រុមBarcelona តាំងពីអាយុ ៩ ទៅ ១៣ឆ្នាំ។ចូលលេងអោយក្រុមFC Tokyo បាន១២ប្រកួតក្នុងឆ្នាំ ២០១៩ ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់។