ក្លិបញញួរធំ West Ham បានប្រកាសជាផ្លូវការណ៏ពីការចុះហត្ថលេខានាំយកខ្សែបម្រើ Pablo Fornals ក្នុងតម្លៃ២៤លានផោនហើយជាកីឡាករមានកំនត់ត្រាថ្លៃទី ២ នៅក្នុងប្រវត្តិសាស្រ្តក្លឹបបន្ទាប់ពី Felipe Anderson ។ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំនិងមានជម្រើស១២ ខែបន្ថែមទៀត។

Fornals បានចាប់ផ្តើមអាជីពជាមួយក្រុម Malaga បានដើរតួយ៉ាងសំខាន់ក្នុងការជួយអោយ Villarreal ឈានដល់ វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់និងចែកបាល់អោយមិត្តរួម ក្រុមស៊ុតបញ្ចូលទីបាន២២គ្រាប់ ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានជាប់ជម្រើសជាតិសម្រាប់ក្របខណ្ឌយុវជនក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំផងដែរនោះ គឺជាកីឡាករដំបូងគេដែលចូលរួមជាមួយក្រុមដឹកនាំដោយគ្រូបង្វឹកលោកManuel Pellegrini មុនពេលបើករដូវកាល ២០១៩-២០២០។