Manchester United អាចនិងឆក់ឪកាសផ្ទេរយកកីឡាករ Antoine Griezmann ទៅកាន់ក្លឹប Barcelona ដែរឬទេ? យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថាគ្រូបង្វឹកSolskjaerរបស់ក្រុម Man Utd កំពុងត្រៀមរួចរាល់ដើម្បីដេញថ្លៃក្នុងតម្លៃ ៩៥ លានផោនសម្រាប់កីឡាកររបស់ក្រុម Atletico Madridរូបនេះ កាន់ទឹកដី Old Traffordស្របពេល ក្រុមBarcelona នៅមិនទានឈានដល់ កិច្ចព្រមព្រៀងណាមួយជាមួយម្ចាស់ជ័យលាភីWorld Cup ២០១៨រូបនេះទេ បើ ទោះបីជាកាលពីម្សិលមិញថ្លែងទៅកាន់Sportអេស្ប៉ាញប្រចាំសប្តាហ៍លោក Gil Martin នាយកប្រតិបត្តិក្លិប Atletico បាន បង្ហើបប្រាប់អោយដឹង ថាក្លឹបAt.Madridដឹងចាប់តាំងពីខែមីនាថា Griezmann នឹងចូលរួមជាមួយគូប្រជែងលីកកំពូលអេស្ប៉ាញរបស់ពួកគេ។

ផ្ទុយពីការលើកឡើងខាងលើថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីដើមខែនេះខ្សែប្រយុទ្ធGriezmannវ័យ២៨ឆ្នាំរូបនេះធ្លាប់ បាននិយាយថា: ខ្ញុំមិនដឹងថាតើខ្ញុំនឹងបន្តលេងនៅ La Liga ឬទេ។ ខ្ញុំដឹងកន្លែងដែលខ្ញុំចង់ទៅ។ ខ្ញុំក៏ចង់ទទួលបានក្លឹបថ្មី ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដែរ។ អតីតខ្សែប្រយុទ្ធក្រុម Real Sociedad ក៏បានបង្ហាញឆន្ទៈក្នុងការកាត់បន្ថយប្រាក់ ពលកម្មនឿយហត់ដែលរូបគេទទួលបាន២០លានផោនក្នុងមួយឆ្នាំនៅ Wanda Metropolitano គោលបំណងផ្លាស់ទៅកីឡា ដ្ឋានCamp Nouរបស់Barcelona ។