លោកPep Guardiola ជាប់ជាគ្រូបង្វឹកឆ្នើមលើសកលលោក
គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ត្រូវបានជាប់ជាគ្រូបង្វឹកល្អបំផុត នៅលើពិភពលោកខណៈគូប្រជែង Jurgen Kloppនិង Zinedine Zidane បញ្ចប់នៅលេខរៀងទី២និងទី៣ ប៉ុន្តែគ្មានឈ្មោះលោក Jose Mourinho នៅក្នុងចំណោមគ្រូបង្វឹកឆ្មើមទាំង១០នាក់នោះទេ ។

ចំណាត់ថ្នាក់ដែលចាត់ទុកជាបានការនេះត្រូវបាន ចុះបញ្ជីនៅក្នុងគេហទំព័រ Coachreputationranking.com គ្រប់គ្រងដោយអ្នកពិគ្រោះយោបល់ឯករាជ្យ Comunicar es Ganar។លោក Guardiola បានឈានដល់កម្រិតកំពូលជាមួយនឹងលំដាប់ពិន្ទុ (៨២,៨ )ឈរនៅលេខរៀងទី១ ក្នុងចំណោម(១០០ពិន្ទុ) ខណៈលោក Jurgen Klopp គ្រូបង្វឹកLiverpool បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ២ ដោយទទួលបាន (៨០ ពិន្ទុ)។ លោក Zinedine Zidane របស់ក្រុម Real Madrid ស្ថិតនៅលំដាប់ទី ៣ ដោយទទួលបាន (៧៧,៦ ពិន្ទុ)តាមពីក្រោយដោយលេខរៀងទី៤គឺលោក Massimiliano Allegri នៃអតីតក្រុម Juventusមាន (៧៥, ពិន្ទុ) ។

គ្រូបង្វឹក Mauricio Pochettino របស់ក្លឹប Tottenham (៧៣,៦ ពិន្ទុ), លោកDiego Simeone របស់ក្លឹប Atletico Madrid (៧១,៥ ពិន្ទុ), Ernesto Valverde របស់ក្លឹបBarcelona (៦៤,៤ ពិន្ទុ), លោក Unai Emery របស់ក្រុម Arsenal (៦២,១ ពិន្ទុ),លោក Carlo Ancelotti របស់ក្លឹប Napoli (61,9 ពិន្ទុ) លោក Maurizio Sarri របស់ Chelsea(៦១,៥ ពិន្ទុ) ។

លោក Pep Guardiola បានការពារតំណែងជើងឯកPremier League រដូវកាល ២០១៨-២០១៩ និងក្លាយជាអ្នកគ្រប់គ្រងដំបូងគេក្នុងការឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបីគឺ Premier League, EFL Cup និង FA Cup នៅរដូវកាលនេះ។ និងនាំ Manchester City ឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ប៉ុន្តែបានធ្លាក់ក្រោមថ្វីជើង Tottenham Hotspur ។

សម្រាប់លោក Jurgen Klopp ក្នុងរដូវកាលនេះគឺការឈ្នះពានរង្វាន់ UEFA Champions League ជាមួយក្រុមហង្សក្រហម Liverpool និងបានទទួលចំណាត់ថ្នាក់លេខ២ ក្របខណ្ឌPremier League ពោលគឺចាញ់Liverpool តែមួយពិន្ទុប៉ុណ្ណោះ ។ រីឯលោក Mauricio Pochettino បានជួយ Tottenham ទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និងបញ្ចប់នៅលេខរៀង ទី ៤ នៅក្នុងក្របខ័ណ្ឌ Premier League ។សម្រាប់លោក Valverde និង Allegri បានលើកពាន លីកកំពូលក្នុងស្រុករៀងៗខ្លួន ខណៈលោក Maurizio Sarri បានដឹកនាំក្រុមតោខៀវ Chelsea ឈ្នះពាន Europa League ។