ក្លិបបិសាចក្រហម Manchester United បានបញ្ចប់រួចរាល់លើការចុះហត្ថលេខាលើខ្សែបម្រើស្លាបអន្តរជាតិវេលស៍ Daniel James ពីក្លឹបក្ងានស Swansea City ក្នុងតម្លៃ ១៥ លានផោន។

កីឡាកររត់ស្លាបវ័យ ២១ ឆ្នាំសញ្ជាតិវេលរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាលេងនៅទឹកដីOld Traffordរយៈពេល ៥ ឆ្នាំនេះ គឺជាកីឡាករដំបូងបង្អស់គិតចាប់តាំងពីការចូលកាន់តំណែងជា គ្រូបង្វឹករបស់លោក Ole Gunnar Solskjaerក្រោយពីគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះបានចូលមកទទួល ខុសត្រូវតួនាទីជំនួសលោក Jose Mourinho ដែលត្រូវបានក្លឹបចែកផ្លូវគ្នាកាលពីខែធ្នូ ២០១៨កន្លង ទៅ ។

កីឡាករមានល្បឿនរត់លឿន James បានបាត់បង់ឪពុកជាទីស្រលាញ់ឈ្មោះKevan កាលពីខែមុន មានប្រវត្តិល្អជាមួយក្រុមSwansea ដោយបង្ហាញខ្លួនបាន៣៨ប្រកួតស៊ុតបញ្ចូលទីបាន ៥ គ្រាប់សម្រាប់ រដូវកាល២០១៨-២០១៩នៅក្របខណ្ឌលីកលំដាប់ទី២អង់គ្លេស Coca Cola Championship ។

Manchester United បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននឹងមានកៅអីត្រូវលេងក្នុងក្របខ័ណ្ឌ Europa League នារដូវកាលក្រោយ។