អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ នួន​ សូរីយា​ បែប​ទើស​និង​អ្នក​ប្រដាល់​មួយ​ចំនួន​ស្រករ​ក្រោយ​ខ្លាំង​ហើយ​មើល​ទៅ​ ទើប​រិះគន់​បែប​ស្ថាបនា​ ក៏​ដូច​ជា​ផ្ដល់​ដំបូន្មាន​មួយ​ចំនួន​ទៅ​ដល់​អ្នក​ប្រដាល់​កម្ពុជា​បច្ចុប្បន្ន​នេះ។​ អតីត​អ្នក​ប្រដាល់​ល្អ​ដៃ​ខាង​លើ​នេះ​ បាន​សរសេរ​លើ​ហ្វេសបុក​របស់​ខ្លួន​ថា​ «ចង់​ខ្លាំង​ ចង់​ល្បី​ តែ​មិន​សូវ​តស៊ូ​ មិន​សូវ​ប្រឹង»។​ «បង​ប្អូន​តែង​ឆ្ងល់​ថា​ហេតុ​អ្វី​កីឡា​ប្រដាល់​ស្រុក​គេ​កម្លាំង​ខ្លាំង​ម្ល៉េះ​ ខ្មែរ​សុទ្ធតែ​កីឡាករ​ល្អៗ​ តែ​កម្លាំង​ និង​សាច់ដុំ​អន់​ណាស់»។​

អតីត​ជើង​ខ្លាំង​ខាង​លើ​នេះ​ពន្យល់​ទៀត​ថា៖​

ទី១​ ខ្ជិល​ច្រើន​

ទី២​ ហាត់​ច្រើន​ គិត​ថា​ទៅ​មិន​រួច​ទេ​

ទី៣​ ពី​មុន​ហាត់​ព្រឹក​១ម៉ោង​កន្លះ​ ល្ងាច​២ម៉ោង​ ដដែល​ៗ​ និង​ថយ​ជាង​មុន​ តែ​ចង់​បាន​សាច់ដុំ​ និង​កម្លាំង​ខ្លាំង​ជាង​មុន​

ទី៤​ មិន​ប្រឹង​ស្វែងយល់​ពី​ខ្លួន​ឯង​ ថា​ចង់​បាន​អ្វី​ ខ្វះខាត​អ្វី​ ហេតុអ្វី​គេ​ខ្លាំង​បាន?​ ធ្វើ​បាន​?

ទី៥​ មាន​ហេតុផល​ច្រើន​ដែល​ជា​លេះ​ដោះសា​សម្រាប់​ខ្លួន​ខ្ជិល​ហាត់​ ហត់​ អស់​ហើយ​ ឈឺ​ដៃ​ ជើង​ គ្មាន​អ្វី​ញុំ​។ល។​

បើ​ចង់​ក្លាយ​ជា​កីឡាករ​ល្បីល្បាញ​លើ​ពិភពលោក​ ចូល​កុំ​មាន​លេស​ច្រើន​ កុំ​ខ្ជិល​ បើ​ហាត់​មួយ​ថ្ងៃ​៣ម៉ោង​ ខ្លាំង​បាន​តែ​ប៉ុណ្ណឹង​ ហេតុ​អ្វី​មិន​ថែម​មួយ​ម៉ោង​ទៀត​ទៅ​ បើ​ប៉ះពាល់​ដល់​កីឡាករ​រូប​ណា​ សូម​កុំ​ភ្លេច​ខឹង​ខ្ញុំ​ផង​ បើ​មិន​ខឹង​ អស់​កែ​ហើយ។​

រំលឹក​ដែរ​ថា​ ការ​លើក​ឡើង​របស់​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​ នួន​ សូរីយា​ នេះ​គឺ​រយៈពេល​១៧​ម៉ោង​មុន​នេះ​លើ​ហ្វេសបុក​របស់​លោក​ឈ្មោះ Sorya Noun។ ​បច្ចុប្បន្ន​នេះ​លោក​កំពុង​រស់​នៅ​ឯ​សហរដ្ឋអាមេរិក៕​