កីឡាករវ័យក្មេង ប៊ុន សុធា ដែលកំពុងតែមានឈ្មោះបោះសំលេងលើប្រភេទទម្ងន់ ៥៤គីឡូក្រាម បានខកខានក្នុងការប្រកួតអស់រយ:ពេល២ខែមកហើយ ដោយសារគ្មានដៃគូរប្រកួតលើសង្វៀននៅស្រុកខ្មែតយើង ដូចនេះទើបរូបគេសុខចិត្តដំឡើងគីឡូ ៥៧kg ដើម្បីងាយស្រួលរកគូរប្រកួត។
ការព្យយាមឡើងគីឡូរបស់អ្នកប្រដាល់ដែលស្ថិតនៅក្នុងក្លឹបក្រសួងកាពារជាតិ សុធា ចាប់ពី៥៤ ដល់ ៥៧ ទើបធ្វើអោយរូបគេទទួលបានដៃគូរពេសេសរវាងកីឡាករថៃ ដាំង កាន់វ៉ាំង នៅលើថង្វៀន CBS ក្នុងកម្មវិធីដណ្តើមប្រាក់លាន ខារ៉ាបាវ នាថ្អៃសៅរ៍ ទី០១ មិថុនា ខាងមុខនេះ។
សុធា ដែលជាអ្នកប្រដាល់គុនខ្មែររបស់ក្លឹបក្រសួងការពារជាតិ ហើយក៏ត្រូវជាកូនសិស្សលោកគ្រូធន់សុភាផងដែរនោះបានចាប់ផ្តើមល្បីឈ្មោះចាប់តាំងពីរូបគេបានប្រកួតឈ្នះពានរង្វាន់ KUBUTA នៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន BTV កន្លងមក។
អ្នកប្រដាល់រូបនេះបានបញ្ជាក់បន្ថែមថា: ជើងខ្លាំងមកពីប្រទេសថៃ ដាំង កាន់វ៉ាំង ជាកីឡាករដែលមានសម្ថភាពខ្ពស់ នឹងមានភាពរហ័សរហួនក្នុងការវាយ នឹង ដកថយ ប៉ុន្តែ ទោះជាយ៉ាងណាយើងជាកីឡាករម្មាក់ត្រូវតែមានការតស៊ូ នឹងអត់ធ្មត់ ដើម្បីស្វែងរកចំណុចខ្សោយរបស់ដៃគូរអោយបានងាយស្រួលផ្តួលគូរប្រកួតរបស់ខ្លួន ចំណែកឯលោកគ្រូធន់ សុភា វិញបានប្រាប់ខ្ញុំថា: បើប្រកួតជាមួយដៃគូរខ្លាំង ហើយអាចយកឈ្នះបានទៀតនោះ យើងពិតជាទទួលបានគាំទ្រ នឹងជោគជ័យកាន់តែខ្លាំង ពាក្យទាំងនេះធ្វើអោយ សុធា មានទំនុកចិត្តក្នុងប្រកួតនេះហើយចងចាំជានិច្ច។
ទោះជាមានការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ ព្រមទាំងរូបគេ មានការហ្វឹកហាត់យ៉ាងខ្លាំងក៏ដោយ ដាំង កាន់វ៉ាំង ជាអ្នកប្រដាល់ថៃដែលធ្លាប់យកឆ្នះលើកីឡាករខ្មែរយើងរួមមាន: ធន់មករា, ឡុង ជិន, អេលិត ចំរើន, ពួកគេសុទ្ធតែជាកីឡាករដែលធ្លាប់ចាញ់ពិន្ទុ កាន់វ៉ាំង ទាំងអស់ ក៏ប៉ុន្តែមានតែសុខទូតែប៉ុណ្ណោះដែលយកឈ្នះ៕